• ច័ន្ទ ២៩ មេសា ២០២៤ ១០:១៤ ព្រឹក

ចាប់ពីថ្ងៃទី៤ខែសីហាតទៅបណ្ណព្រំដែនកម្ពុជា-ថៃវាយត្រាម្តងអាចស្នាក់នៅបាន៧ថ្ងៃ វិញហើយ

ខេត្តបន្ទាយមានជ័យ៖តាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី៤ខែសីហាឆ្នាំ២០២២នេះថា៖ចាប់ពីថ្ងៃទី៤ខែសីហាឆ្នាំ២០២២នេះ បណ្ណព្រំដែនកម្ពុជា-ថៃ វាយត្រាម្តងអាចស្នាក់នៅបាន៧ថ្ងៃវិញហើយ(ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត)។ក្រោមការយកចិត្តទុកដាក់ខ្ពស់និងកិច្ចសម្របសម្រួលរបស់លោកអ៊ុរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យព្រមទាំងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តនិងរដ្ឋបាលក្រុងប៉ោយប៉ែតជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនអាជីវករដែលតែងតែធ្វើដំណើរចេញ-ចូលក្នុងផ្សារ រុងក្លឿ ស្រុកអារញ្ញ ប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ដ៍។ជលទ្ធផលអាជ្ញាធរថៃយល់ព្រមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់បណ្ណព្រំដែនកម្ពុជា-ថៃ(Cambodia-Thailand Border Pass)មានសុពលភាពប្រើប្រាស់រយៈពេល៧ថ្ងៃដោយចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី៤ខែសីហាឆ្នាំ២០២២នេះតទៅពោលគឺខាងភាគីអន្តោប្រវេសន៍ថៃអនុញ្ញាតឲ្យប្រថាប់ត្រាពី៣ថ្ងៃឲ្យបាន៧ថ្ងៃ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ