• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៧ ព្រឹក

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ បានជូនដំណឹងអោយដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) នៅ លើអាងមេគង្គ ថៃ ឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជាជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ "Koinu" នៅមហាសមុទ្រប៉ាស៊ីហ្វិក កំពុងបន្តដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាករ ព្យុះនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី០៧ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់កម្ពុជាទេ)។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ - នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា បណ្តាខេត្តនានានៅភាគពាយ័ព្យ ភាគខាងជើង និងភាគឦសាន្ត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី ៤០-៦០%។ - រីឯរាជធានី និងបណ្តាខេត្តដទៃទៀតនៅភាគខាងត្បូង ខាងកើត ជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ អាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ជាមួយនឹងទំហំភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី ៦០-៨០%។ អាស្រ័យដូចបានជម្រាប់ជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ