• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤០ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំ០២គ្រឿង និងរថយន្តតូច០១គ្រឿងនិងម៉ូតូ០១គ្រឿង លើផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុក ស្រែអំបិល បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០២នាក់(ស្រី)

កោះកុង៖ តាមប្រភពស្នងការដ្ឋាននគរបាលខេត្តកោះកុងបានអោយដឹងថា នៅថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំ០២គ្រឿង និងរថយន្តតូច០១គ្រឿងនិងម៉ូតូ០១គ្រឿង ទិសដៅបញ្ច្រាស់គ្នា លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(១៥០-១៥១)ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុក ស្រែអំបិល បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០២នាក់(ស្រី) ស្លាប់នៅនឹងកន្លែងកើតហេតុ។ ១/រថយន្តបង្ក ម៉ាកស៊ាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ(ភ្នំពេញ 2H-0930) អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន។ ២/ រថយន្តធំម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខAT22 3-2009 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន។ ៣/រថយន្តធំ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-7073 បើកបរដោយឈ្មោះសាញ់ ស៊ីឡន ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្នភូមិអន្ទុងក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (គ្មានរបួស)។ ៤/ម៉ូតូម៉ាក់ហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ព្រះសីហនុ1F-9974 បើកបរដោយឈ្មោះ ឈិន សឿន ភេទស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរនិងអ្នករួមដំណើរម្នាក់ទៀតឈ្មោះសូ សាម៉ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរមានទីលំនៅ.ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុស្លាប់ទាំង០២នាក់។ មូលហេតុ អ្នកបើកបររថយន្តម៉ាក ស៊ាំយ៉ុង បើកបរមិនប្រកាន់ស្ដាំ បានចូលចំណែកផ្លូវនៃរថយន្តធំម៉ាក់ហ៊ីយ៉ាន់ដាយស្លាកលេខAT22. 3-2009 បុកចំពីចំហៀងខាងឆ្វេងពេញទំហឹង។ ឯរថយន្តធំម៉ាកហ៊ីយ៉ាន់ដាយស្លាកលេខAT22. 3-2009 បានរេចង្កូតទៅបុករថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្ដាលអោយអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់នឹងកន្លែងកើតហេតុ។ សាកសពទាំងពីរនាក់យើងបានប្រគល់ទៅអោយបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន រថយន្តធំ០២គ្រឿង.រថយន្តតូច០១គ្រឿង . ម៉ូតូ០១គ្រឿង ផ្នែកជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីធ្វើការតាមនីតិវិធីបន្ត។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ