• ច័ន្ទ ២៩ មេសា ២០២៤ ០២:០០ ព្រឹក

ក្រសួងធនធានទឹក និងឧតុនិយមនាំយកសំបកបាវចំនួន ១០ ០០០ សំបកបាវជូនដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាក់ ដាង អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម ស៊ិន វុទ្ធី ប្រធាន លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ និងជាសមាជិកលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួង ព្រមទាំងក្រុមការងារបាននាំយកសំបកបាវរបស់ក្រសួងធនធានទឹក និង ឧតុនិយម ចំនួន ១០ ០០០ សំបកបាវ ប្រគល់ជូនលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ដើម្បីប្រើប្រាស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្តពោធិ៍សាត់។ នៅក្នុងឱកាសនោះ ឯកឧត្តម នាក់ ដាង ព្រមទាំងក្រុមការងារបានបន្តចុះ ពិនិត្យស្ថានភាពទឹក នៅតាម បណ្តោយស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ និងស្ថានភាពទឹកកំពុងហូរកាត់ផ្លូវនៅភូមិពោធិ៍កំបោរ ឃុំវាល និងភូមិកំពង់ក្របី ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ តាមការពិនិត្យជាក់ស្តែង ឃើញថា ស្ថានភាពទឹក កំពុងហូរស្រកចុះបណ្តើរៗ បើប្រៀបធៀបនឹងស្ថានភាពទឹកកាលពីថ្ងៃម្សិលមិញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ