• ច័ន្ទ ២៩ មេសា ២០២៤ ០៩:០៣ ព្រឹក

ស្ថានភាពជំនន់ទឹកភ្លៀងស្ទឹងសង្កែហាក់បានស្រកទៅវិញបន្តិចហេី​យនាពេលព្រលប់នេះ ខណៈសមត្ថកិច្ចនគរបាលកំពុងបន្តស​កម្មភាពយ៉ាងសកម្មក្នុងការជួយសង្រ្គោះនិងសម្រួលចរាចរណ៍ក្នុងមូលដ្ឋាន៖

បាត់ដំបង៖រហូតមកដល់ព្រលប់ថ្ងៃទី២៩​ខែក​ញ្ញា ឆ្នាំ២០២៣​ នេស្ថានភាពជំនន់ទឹកភ្លៀងស្ទឹងសង្កែ​ ហាក់បានថមថយទៅវិ​ញបន្តិចហេីយ​ ដែលតាមស្ថាន​ភាពនេះកំពស់ទឹកអាចបន្តស្រកចុះជាបណ្តេីរៗទៀតបេីគ្មានភ្លៀងបន្តធ្លាក់បន្ថែមនៅឯក្បាលស្ទឹង​ក្នុងភូមិសាស្រ្ត ស្រុកសំឡូតទេនោះ។ ក្នុងរយៈពេលពេញមួយថ្ងៃនេះលោ​ក​ ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេ​ត្តបាត់ដំបង​ បានបន្តដឹកនាំកម្លាំងអន្ត​រាគមន៍ចូលរួមសហការជាមួយសម​ត្ថកិច្ច​ អាជ្ញាធរមូលដ្ឋានក្រុងបា​ត់ដំបង​ និងស្រុកឯកភ្នំ​ ជួយសង្រ្គោះប្រជា​ពលរដ្ឋ​ សត្វចិញ្ចឹមផងទៅកាន់ទីទួលសុវត្ថិភាព​ បន្ទាប់ពីប្រជាពលរដ្ឋលោ​កទទួលរងផលប៉ះពាល់ដោយទឹកជំនន់​ ទឹកភ្លៀងស្ទឹងសង្កែយ៉ាងគំហុកនារំលងអាធ្រាត្រនៃរាត្រីថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៣។ ក្រៅពីការអន្តរាគមន៍ជួយសង្រ្គោះ​លោកឧត្តម សេ នីយ៍ទោ​ស្នងការបាន​បញ្ជាដល់កម្លាំងនគរបាលចរាច​រណ៍​ធ្វេីការសម្រួលសណ្តាប់ធ្នាប់ចរាចរ​ណ៍នៅតាមចំណុចកកស្ទះមួយចំនួន​ និងដាក់ការហាមឃាត់ចំ ពោះការធ្វេី​ចរាចរណ៍នៃរថយន្តធុនធ្ងន់ឆ្លងកាត់​នៅចំណុចដែលមានការលិចលង់​ ដេីម្បីចៀសវាង​ នូវការខូចខាតផ្លូវកាន់ តែធ្ងន់ធ្ងរថែមទៀត​ ដូច្នេះសូមបង ប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់​ចំណុចហាម ឃាត់ទាំង នោះមេត្តាយោ​គយល់​ ៕(រូបភាព៖ស្នងការនគរបាលខេត្តបាត់ដំបង)

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ