• ច័ន្ទ ២៩ មេសា ២០២៤ ០៦:២០ ព្រឹក

ខឹងប្រដៅឲ្យឈប់ជក់គ្រឿងញៀនមានអីយកកាំបិតប៉័ងតោកាប់របួស2នាក់

ខេត្តកណ្ដាល÷ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ខឹងគេប្រាប់ថាឈប់ជក់គ្រឿងញៀនទៅក៏ស្ទុះយកកាំបិត ប៉័ងតោនិងពូថៅកាប់សំដៅទៅលើបុរសពីនាក់ឲ្យរងរបួសយ៉ាងដំណំបន្ទាប់ពីធ្វើសកម្ម ភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រ មោល។ករណីនេះបានកើតនៅថ្ងៃទី 28 ខែ កញ្ញាឆ្នាំ 2023 វេលាម៉ោង 16និង 40 នាទីនៅចំណុចភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀន ស្វាយខេត្តកណ្ដាល។ មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថាជនរងគ្រោះ2នាក់1/ឈ្មោះធឿនកុសលភេទប្រុសអាយុ28ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាល(បាត ដៃ1កន្លែងនិងរបួសក្បាលខាងស្តាំ1កន្លែងដេរ3ថ្នេរ)។2/ឈ្មោះធឿនគន្ធីភេទប្រុសអា យុ30ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល(របួសក្បាលខាង ឆ្វេង1កន្លែងដេរ5ថ្នេរនិងរបួសថ្ពាល់ខាងស្តាំដេរ15ថ្នេរ។ ជនសង្ស័យឈ្មោះសុនស៊ីចាន់អាយុ 28 ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំ នៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល(គេចខ្លួន)។វត្ថុតាងពូថៅដៃនិងកាំបិតប៉័ងតោកំពុងស្វែងរក។ ប្រភពដដែលបន្តថានៅថ្ងៃខែឆ្នាំនិងវេលាខាងលើមុនពេលកើតហេតុជនរងគ្រោះទាំង2នាក់រួមជាមួយមិត្តភក្តិ2នាក់ទៀតបាននាំគ្នាទិញស្រាថ្នាំចំនួន1លីត្រយកមកផឹកលុះផឹកអស់ស្រាថ្នាំជនរងគ្រោះឈ្មោះធឿនកុសលបានជិះម៉ូតូទៅទិញទឹកត្នោតជូរនៅវត្តមុន្នីសង្កាត់ក្បាលកោះចំនួន1ស្បោងយកមកផឹកបន្តទៀតពេលផឹកទឹកត្នោតជូរអស់3កែវស្រាប់តែជនសង្ស័យបានដើរមកជិតជនរងគ្រោះឈ្មោះធឿនកុសលពេល នោះជនរងគ្រោះឈ្មោះធឿនកុសលនិយាយទៅកាន់ជនសង្ស័យថា÷"ឯងឈប់ជក់ថ្នាំញៀនទៅ"ពេលនោះជនសង្ស័យក៏បានតបវិញថា"កុំចេះដឹងរឿងអញ"ថាហើយជន សង្ស័យបានដើរចូលទៅក្នុងផ្ទះឈ្មោះរុនភេទប្រុសអាយុ 44 ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅនៅភូមិឃុំជាមួ យគ្នាហើយបានទាញយកកាំបិតប៉័ងតោមកកាប់ទៅលើជនរងគ្រោះឈ្មោះធឿនកុសលត្រូវចំបាតដៃហើយធឿនកុសលក៏បានទាញយកដែកទីបឌឺរ៉ាប្រវែងប្រហែលកន្លះម៉ែត្រវាយទៅលើជនសង្ស័យវិញត្រូវចំដងខ្លួនឃើញដូចនោះឈ្មោះធឿនគន្ធីក៏បានចូលទៅឃាត់តែអ្នកទាំង2មិនព្រមស្ដាប់ឡើយពេលនោះជនសង្ស័យក៏បានរត់ចេញទៅយកពូថៅដៃមកកាប់ជនរងគ្រោះឈ្មោះធឿនកុសលត្រូវចំក្បាលខាងស្ដាំ1កន្លែង(ដេរ3 ថ្នេរ)ធ្វើឲ្យធឿនកុសលដួលទៅនឹងដី។ បន្ទាប់មកជល់សង្ស័យបន្តកាប់ទៅលើជនរងគ្រោះឈ្មោះធឿនគន្ធីត្រូវចំក្បាលខាងឆ្វេងមួយកន្លែង(ដេរ5 ថ្នេរ)និងត្រូវចំថ្ពាល់ខាងស្ដាំ(ដេរ15ថ្នេរ)ធ្វើឲ្យធឿនគន្ធីដួលលើដីទៀត។ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។ចំណែកជនរងគ្រោះទាំង2នាក់ត្រូវបងប្អូនយកមកមណ្ឌលសុខភាពឃុំភូមិធំដើម្បីព្យាបាលរបួស។ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍និងកម្លាំងផ្នែកយុត្តិធម៌ចុះដល់កន្លែងកើត ហេតុដើម្បីស្វែងរកជនសង្ស័យដែលកំពុងរត់គេចខ្លួន។ ដោយក្តីគោរពនឹងអង្គហេតុខាងលើកម្លាំងជំនាញបានសុំគោលការណ៍បន្តនីតិវិធីស្វែង រកជនសង្ស័យដែលកំពុងរត់គេចខ្លួនយកមកអនុវត្តន៍តាមនីតិវិធី៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ