កម្ពុជាមិនមែនជាប្រទេសមានខ្លាំងប៉ុន្តែរាជ រដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ
ភ្នំពេញ÷កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេនេះគឺជាការលើកឡើងរបស់សម្តេចបវរធិប តីហ៊ុនម៉ាណែត។ សម្តេចបវរធិបតីហ៊ុនម៉ាណែតបានបន្តទៀតថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចោទសួរថាតើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាទេ? ខាងក្រោមនេះគឺជាឧទាហរណ៍នៃរបាយការ ណ៍ប្រចាំថ្ងៃដែលរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាបានផ្ញើមកខ្ញុំ(សម្រាប់ថ្ងៃទី 28 ខែកញ្ញាឆ្នាំ 2023)។ នៅក្នុងរបាយការណ៍នេះបានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញដើម្បីជួយទៅដល់ពលរដ្ឋក្រីក្រនិងងាយរងគ្រោះស្ត្រីមានផ្ទៃពោះនិងកុមារក្រោមអាយុ 2 ឆ្នាំនិងជូនគ្រួសារងាយរងហានីភ័យដោយសម្ពាធអតិផរណាតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន 3÷ 1-ឧបត្ថម្ភគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុង អំឡុងពេល covid 19 ដែលកម្មវិធីនេញចាប់ផ្ដើមដាក់ឲ្យអនុវត្តន៍ចាប់ពីថ្ងៃទី 24 ខែ មិថុនាឆ្នាំ 2020និងបានដំណើរបានអស់រយៈពេល 39 ខែ។
ប្រជាពលរដ្ឋដែលទទួលបានកម្មវិធីនេះមានចំនួនសរុប137,731គ្រួសារ(ស្មើនឹងប្រជា ជនជាង2លាន7សែននាក់)ដែលរដ្ឋបានចំណាយថវិកាសរុបចំនួន4,805,801, 699,000រៀល(ឬ1,172,146,756ដុល្លារ ពោលគឺជិត1ពាន់200លានដុល្លារ)។ 2-ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារក្រោមអាយុ2ឆ្នាំដែលត្រូវបានដាក់ឲ្យអនុវត្តន៍ចាប់ពីថ្ងៃទី1ខែមិថុនាឆ្នាំ2019។មកទល់ពេលនេះមានស្ត្រីនិងកុមារដែលទទួលផលពីកម្មវិធីនេះចំនួន 339,977នាក់ចំណែកថវិកាសរុប110, 401,200,000រៀល(26,927,112ដុល្លារឬជិត27លានដុល្លារ)។ 3-ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផលណាដែលត្រូវបានដាក់ឲ្យអនុវត្តន៍ចាប់ពីថ្ងៃទី3ខែធ្នូឆ្នាំ 2022។ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន495,119គ្រួសារ (ស្មើនឹងប្រជាជនជាង1លាន8សែននាក់)
ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុប173,900,021,200រៀល(ឬ42,414,639ដុល្លារ)។ ដូច្នេះគិតត្រឹមថ្ងៃទី 28 ខែកញ្ញាឆ្នាំ2023 កម្មវិធីទាំង3ផ្តល់អត្ថប្រយោជន៍ចំពោះគ្រួសារក្រីក្រនិងងាយរងគ្រោះចំនួនជាង2 លាន 7 សែននាក់(ឬ437,731គ្រួសារ) ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំចំនួន339,977នាក់និងគ្រួសារងាយរងហានីភ័យដោយសម្ពាធអតិផរណាចំនួនជាង1 លាន8សែននាក់(ឬ495,119គ្រួសារ)ដែលបានចំណាយទឹកប្រាក់សរុបចំនួន5,090, 102,902,200រៀល(ឬ1,241,488,517ដុល្លារឬជាង1ពាន់2រយលានដុល្លារ)។ ខាងលើនេះគឺគិតចំពោះកម្មវិធីឧបត្ថម្ភសាច់ ប្រាក់តែចំនួន 3 ប៉ុណ្ណោះ។ក្រៅពីកម្មវិធីទាំង 3នេះរាជរដ្ឋាភិបាលក៏មានគោលនយោបា យផ្សេងទៀតជាច្រើនសម្រាប់ជួយដល់ប្រ ជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈក្នុងគ្រប់វិស័ យនៅទូទាំងប្រទេស៕