• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤៦ ល្ងាច

ស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើង ក្នុងកម្រិតត្រូវប្រកាសអាសន្ន សូមពលរដ្ឋប្រុងប្រយ័ត្ន

ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ដែលមានកម្ពស់ទឹកឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន ។ បន្ទាប់ពីបានធ្វើការសង្កេត តាមដានើលស្ថានភាពធាតុអាកាសរួចមក ឃើញថានៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានប្រព័ន្ធសម្ពាធទាបមួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា។ យោងតាមការព្យាករ សម្ពាធសកម្មមួយ (ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង) នៃប្រព័ន្ធសម្ពាធទាបខាងលើ នឹង រំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិច ស្របជួរភ្នំដងរែក។ ដំណើរនៃសម្ពាធទាប សកម្មដូចបានជម្រាបជូនខាងលើអាចបណ្តាតាមតំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្តាលភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៣។ ជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់ស្ថានភាពទឹកស្ទឹងពោតិ៍សាត់មានកំពស់ទឹកបានកើនឡើងក្នុងកំរិតមួយដែលត្រូវប្រកាសអាសន្ន។ ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់ តាមដងស្ទឹងដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹកនឹងឧតុនិយមខេត្ត សូមជំរាបជូនថាបន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថាមានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹកអារ៉ៃ និងស្ទឹងធំ មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កអោយមានទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់។ យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីធនធានទឹកនិងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹង ដល់អជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវៀង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជន្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ