• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៤ ព្រឹក

ថ្នាក់ដឹកនាំកម្ពុជា-ថៃ ជំនួបពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការដើម្បីជាផលប្រយោជន៏រួមប្រទេសទាំងពីរ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ២០២៣នេះ នៅវិមានសន្តិភាព សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនិងបានពិភាក្សាការងារជាមួយឯកឧត្តម ស្រេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបទ្វេភាគីជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ភាគីទាំងពីរ បានពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការចម្រុះវិស័យ រាប់ចាប់តាំងពីវិស័យសេដ្ឋកិច្ច វិនិយោគ នយោបាយ និងទេសចរណ៏ សំដៅធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងថែមទៀត។ ពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការចំពោះឯកឧត្តម ស្រេដ្ឋា ថាវីស៊ី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ត្រូវបានរៀបចំឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមសេដ្ឋា ថាវីស៊ីន និងគណៈប្រតិភូជាន់ខ្ពស់ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងចំពោះការជ្រើសរើសកម្ពុជា ជាប្រទេសដំបូងសម្រាប់ការបំពេញទស្សនកិច្ចផ្លូវ ការរបស់ ឯកឧត្តម ក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ។ សម្តេចធិបតី ក៏បានសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀត ជូនចំពោះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃតែមួយ ស្របគ្នាទៅនឹងការជ្រើសតាំងជានាយករដ្ឋមន្រ្តីរបស់ សម្តេចធិបតី ផងដែរ ។ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និង ដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពី វិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនង ប្រជាជន និង ប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង។ មុននឹងបញ្ជប់ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ទៅវិញទៅមក និងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ