• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១៧ ល្ងាច

នាយករដ្ឋមន្ត្រីកម្ពុជាណែនាំអនុសាសន៍ 5ចំណុចដល់ភាគីពាក់ព័ន្ធរួមគ្នាលើកស្ទួយទេសចរណ៍ជាតិ

ភ្នំពេញ÷យោងតាមរយ:លិខិតអបអរសា ទរទិវាទេសចរណ៍ពិភពលោកឆ្នាំ2023 ក្រោមប្រធានបទ"ទេសចរណ៍និងការវិនិ យោគបៃតង"សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ដល់អនុ សាសន៍5ចំណុចដល់ក្រសួងទេសចរណ៍ក្រសួងស្ថាប័នពាក់ព័ន្ធវិស័យឯកជនដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិដើម្បីរួមគ្នាលើក ស្ទួយវិស័យទេសចរណ៍ជាតិនិងបង្កើនភាពទាក់ទាញសម្រាប់គោលដៅកម្ពុជា។ គួរជម្រាបថាទិវាទេសចរណ៍ពិភពលោកឆ្នាំ 2023 នេះត្រូវបានរៀបចំឡើងក្រោមប្រធា នបទ"ទេសចរណ៍និងការវិនិយោគបៃតង" ខណៈសម្ដេចអធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុ ជាក៏បានចេញសារលិខិតអបអរសាទរមួយយ៉ាងពិសេសផងដែរ។ ជាក់ស្ដែងនៅក្នុងសារលិខិតរបស់សម្ដេចអធិបតីហ៊ុនម៉ាណែតបានប្តេជ្ញាបន្តនូវវីរភាពគំរូរបស់សម្ដេចតេជោហ៊ុនសែនក្នុងការបន្តស្តារលើកស្ទួយនិងអភិវឌ្ឍន៍វិស័យទេសចរ ណ៍ឲ្យកាន់តែរីកចម្រើនថែមទៀតដើម្បីឈា នទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយមួយស្ដីពីការលើកកម្ពស់កិត្យានុភាពនិងភាពធន់របស់កម្ពុជាតាម រយៈការប្រែក្លាយកម្ពុជាជាគោលដៅទេសចរ ណ៍សកលឈានមុខប្រកបដោយភាពស ម្បូរបែបពោរពេញដោយកាលានុវត្តភាពនិងភាពកក់ក្តៅ។ ជាមួយគ្នានេះសម្ដេចធិបតីហ៊ុនម៉ាណែតបានផ្ដល់អនុសាសន៍ 5 ចំណុចដល់ក្រ សួងទេសចរណ៍,ក្រសួងស្ថាប័នពាក់ព័ន្ធវិស័យឯកជនដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិដើម្បីរួមគ្នាលើកស្ទួយវិស័យទេសចរជាតិនិងបង្កើនភាពទាក់ទាញសម្រាប់គោលដៅកម្ពុជារួមមាន÷ *ទី1÷ត្រូវបង្កើនការវិនិយោគនិងបន្តកសាង មូលធនមនុស្សបន្ថែមទៀតរាប់ទាំងការគិតគូកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិតនិងភាពរស់រវើកធានាឲ្យបានអ្នកបម្រើការ ងារក្នុងវិស័យទេសចរណ៍មានសមត្ថភាពនិងក្រមសីលធម៌វិជ្ជាជីវ:ដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេលអនាគតនិងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់និងសកលលោក។ក្នុងន័យនេះក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ផ្នែកឯកជនសូមជួយសហការគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការបន្តពង្រឹងការអនុវត្តផែនការអភិវឌ្ឍធនធានមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់បុគ្គលបម្រើការងារក្នុងសេវាកម្មទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ភាពជោគជ័យនៃការទាក់ទាញនិងរក្សាបាននូវទេពកោសល្យក្នុងវិស័យទេសចរណ៍នឹងចូលរួមជំរុញដល់យុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិតការចូលរួមការពារនិងអភិ រក្សសម្បត្តិវប្បធម៌ធម្មជាតិនិងប្រពៃណីទំ នៀមទម្លាប់ខ្មែរ។ *ទី2÷ត្រូវបង្កើនការវិនិយោគលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងនិងការអភិវឌ្ឍទេសចរណ៍ស្របតាមចក្ខុវិស័យឆ្ពោះទៅគោលដៅអនាគតនៃទេសចរណ៍កម្ពុជាស្អាតបៃតងនិងចីរភាព។ក្នុងបរិការណ៍នេះសូមក្រសួងទេសចរណ៍ស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជនជំរុញការអនុវត្តស្តង់ដារសណ្ឋាគារបៃតងសម្រាប់សេវាទេសចរណ៍នានាសំដៅចូលរួមសម្រេចគោលដៅអភិវ ឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហ ប្រជាជាតិ។ *ទី3÷ត្រូវបង្កើនការវិនិយោគដើម្បីវិបុល ភាពរួមតាមរយៈការជំរុញបរិវត្តកម្មឌីជីថល នវានុវត្តន៍និងសហគ្រិនភាពក៏ដូចជាការបង្កើនភាពទាក់ទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍។ការណ៍នេះកម្ពុជាត្រូវធ្វើយ៉ាងណាធានាឲ្យបាននូវបរិយាបន្នក្នុងការបែងចែកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍តាមរយ:ភាព ជាដៃគូចតុភាគី "រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ -ដៃគូអភិវឌ្ឍន៍"និងគាំទ្រដល់សកម្មភាពធុរកិច្ច,សហគ្រាសមីក្រូ,តូចនិងមធ្យមនិងបុគ្គលបម្រើការងារក្នុងសេវាទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ *ទី4÷បន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតតាមរយការជំរុញ ការអនុវត្តយុទ្ធនាការ"ឆ្នាំទស្សនាកម្ពុជា 2023"យុទ្ធនាការ"ទស្សនាស្រុកយើង" ក្រោមស្មារតី"ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដី"យុទ្ធនាការផ្សព្វផ្សាយក្រោមគុណតម្លៃ"ភាពជាខ្មែរ"និងយុទ្ធនាការទេសច រណ៍ដទៃទៀត។ *ទី5÷ស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍ទាំងអស់ផ្ដល់កិច្ចសហការនិងជួយគាំទ្រក្រសួងទេស ចរណ៍គ្រប់រូបភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យទេសចរណ៍កម្ពុជានិងជំរុញវិស័យនេះឲ្យកាន់តែមានភាពរស់រវើកភាពប្រកួតប្រជែងចីរភាពនិងបរិយាបន្នក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជាផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍សំខាន់ៗអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវា នុវត្តន៍ភាពច្នៃប្រឌិតព្រមទាំងអភិវឌ្ឍន៍ធនធាននិងគោលដៅទាក់ទាញទេសចរប្រកបដោយភាពត្រកួតប្រជែងខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ