• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥៦ ល្ងាច

ឃាត់ខ្លួនក្មេងទំនើង4នាក់ពាក់ព័ន្ធអំពើហិង្សាមុខសាលាជាស៊ីមសាមគ្គី

ភ្នំពេញ÷ស្ងការដ្ឋាននគរបាលរាជធានីភ្នំ ពេញនៅយប់ថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2023 នេះបានឲ្យដឹងថាមានករណីសិស្សវិទ្យា ល័យសាមគ្គីបង្កទំនាស់ហិង្សាជិះម៉ូតូចេញ ពីសាលាដេញធាក់និងយកដុំថ្មវាយគ្នានៅចំណុចមុខវិទ្យាល័យសាមគ្គីកាលពីព្រឹកមិ ញនេះតាមបណ្ដោយផ្លូវ 271រហូតដល់ស្តុបអូរបែកក្អមត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន 4 នាក់។ ជនរងគ្រោះឈ្មោះទ្រីចរិយាភេទប្រុសជនជាតិខ្មែរមុខរបរសិស្សវិទ្យាល័យនិងឈ្មោះហៃវឌ្ឍនាភេទប្រុសមុខរបរសិស្សវិទ្យាល័យជាស៊ីមសាមគ្គី។ ជនបង្កឈ្មោះម៉មឧត្តមភេទប្រុសជនជាតិខ្មែរមុខរបរសិស្ស,ឈ្មោះធីសីហាភេទប្រុសជនជាតិខ្មែរមុខរបរសិស្សសាលាចំរើនផល, ឈ្មោះយ៉ិនប៊ុនហេងភេទប្រុសមុខរបរសិស្ស សាលាចំរើនផល,ឈ្មោះហនចាន់ធីភេទ ប្រុសមុខរបរសិស្សវិទ្យាល័យជាស៊ីមសាម គ្គី។ បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹង សាឡាងបានសហការជាមួយកម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោកធ្វើកំណត់ហេតុណែនាំអប់រំធ្វើកិច្ចសន្យានិងឲ្យអាណាព្យាបាលមកធានាទើបសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ