• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤៣ ល្ងាច

អភិបាលខេត្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប ចូលរួមរៀបចំទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខេត្តស្អាត និងមានសោភណ្ឌភាពល្អ

ខេត្តសៀមរៀប៖នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លិក​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីសំអាតបរិស្ថាន ក្នុងក្រុងសៀមរាប ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោក​ ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង" ដោយមានការចូលរួមលោក​ អភិបាលរងខេត្ត​ លោក​ អភិបាលក្រុងសៀមរាប​ លោក​ ​លោកស្រី​ ប្រធាន​ អនុប្រធាន​ មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សង្កាត់ទាំង១២​ លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស និស្សិត​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមហ៊ុនឯកជន​ និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ១៧​ ១២៦នាក់ ។ លោកអភិបាលខេត្ត​ ការរៀបចំយុទ្ធនាការសម្អាតបរិស្ថានក្រុងនាថ្ងៃនេះ ជាគោលបំណងបំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិតគ្រប់រូបឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភណ្ឌភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និងទីផ្សារ ដូចនេះ ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភណ្ឌភាពទីប្រជុំជន សុខុមាលភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំណល់ ដោយត្រូវចេះវេចខ្ចប់ និងញែកសំណល់សំរាមគ្រប់ប្រភេទដូចជា សំណល់អាចកែច្នៃបាន សំណល់សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីសាធារណៈ ។ ក្នុងឱកាសនេះ​ លោក​ ក៏សូមឆ្លុះបញ្ចាំងពីកិច្ចសហការគ្នា និងការយល់ដឹងដូចគ្នា សំដៅលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព ដែលយើងត្រូវអនុវត្តជាប្រចាំ ដើម្បីខេត្តយើងទាំងអស់គ្នា ក្រោមទិសស្លោក “សៀមរាបផ្ទះខ្ញុំ” ។ ការបេ្តជ្ញាចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ដែលជាកត្តាលីករដ៏សំខាន់មួយ ដែលចូលរួមក្នុងការលើកកម្ពស់សុខភាពមនុស្សនាពេលបច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយ។ ដូច្នេះ ឯកឧត្តមសូមឱ្យស្មារតី នៃប្រារព្ធទិវាអូហ្សូនបរិស្ថានអន្តរជាតិ និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ នេះ ក្លាយជាកម្លាំងចលករដ៏មុតស្រួច និងជាត្រីវិស័យមួយ ដើម្បីនាំផ្លូវយើងទាំងអស់គ្នាឈានទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ