• ច័ន្ទ ២៩ មេសា ២០២៤ ១១:១៦ ព្រឹក

សិស្សានុសិស្សជាង1លាននាក់បានប្តេជ្ញាចិត្ត"ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ"

ភ្នំពេញ÷សិស្សានុសិស្សចំនួនជាង1លាននាក់នៅតាមសាលារៀនជាង 1000សាលាទូទាំងប្រទេសបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនិងប្តេជ្ញាចិត្តថា"ថ្ងៃនេះខ្ញុំមិប្រើថង់ប្លាស្ទិចទេ"។នេះជាការលើកឡើងរបស់លោកបណ្ឌិតអ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃចន្ទទី25ខែកញ្ញាឆ្នាំ2023កន្លងទៅនេះក្នុងឱ កាសជួបសំណេះសំណាលជាមួយថ្នាក់ ដឹកនាំនិងមន្ត្រីរាជការក្រសួងបរិស្ថាន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថានេះជាជោគ ជ័យមួយដែលយុទ្ធនាការបានគ្របដណ្តប់នៅទូទាំងប្រទេសហើយលទ្ធផលខាងលើបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិ កពីគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋវិស័យឯកជនអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅតាមសាលារៀនទូទាំងប្រទេស។ លើសពីនេះកម្មករ,កម្មការិនីចំនួនប្រមាណ 1ម៉ឺននាក់នៅតាមរោងចក្រសហគ្រាសចំនួនជាង10នៅរាជធានីភ្នំពេញនិងក្រុងព្រះសី ហនុបានចូលរួមយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ"ថ្ងៃនេះខ្ញុំ មិនប្រើថង់ប្លាស្ទិកទេ"ដែលកំណត់ការចាប់ ផ្តើមពីថ្ងៃទី22ខែកញ្ញាឆ្នាំ2023។ សូមបញ្ជាក់ថាក្រសួងបរិស្ថានបានបង្កើតយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្រោមប្រធានបទ"ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ"ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិតអ៊ាងសុផល្លែតនៅថ្ងៃទី1ខែ កញ្ញាឆ្នាំ2023ដើម្បីលើកកម្ពស់សុខមាល ភាពប្រជាពលរដ្ឋសោភ័ណភាពទីក្រុងនិងមូលដ្ឋានឲ្យបានប្រសើរឡើងបន្ថែមទៀតព្រមទាំងលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរតាមរយ:ការលើកកម្ពស់ការប្រើប្រាស់ផលិ តផលក្នុងស្រុកជំនួសថង់ប្លាស្ទិក។ យុទ្ធនាការចាប់ផ្ដើមដំបូងនៅតាមសាលា រៀនទាំង44នៅក្នុងស្រុកអូររាំងឪខេត្តត្បូង ឃ្មុំនិងមានសិស្សានុសិស្សចូលរួមសរុបចំ នួនជាង18700 នាក់។បច្ចុប្បន្នយុទ្ធនាការនេះបាននិងកំពុងបន្តអនុវត្តន៍នៅតាមសា លារៀនក្នុងរាជធានីនិងខេត្តផ្សេងៗទៀតទូទាំងប្រទេស។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះទាមទារការចូលរួមអនុវត្តន៍ពីគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ,វិស័យឯកជនដៃគូអភិវឌ្ឍន៍និងសង្គមស៊ីវិលព្រម ទាំងលោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅតាមសាលារៀននិងពិសេសកម្មករ,កម្មការិនីនៅតាមរោងចក្រសហគ្រាសនិងប្រជាពលរដ្ឋទាំងអស់គ្នាទើបយុទ្ធនាការនេះអាចសម្រេច ជោគជ័យប្រកបដោយប្រសិទ្ធផលនិងប្រសិ ទ្ធភាពខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ