• ច័ន្ទ ២៩ មេសា ២០២៤ ១១:១៣ ព្រឹក

មន្រ្តីជំនាញថា កម្ពុជា ជាប់បំណុល បរទេស ៩.៨១ ពាន់លានដុល្លារ តែនៅគ្រប់គ្រងបាន

ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍នៅថ្ងៃទី ២ ខែសីហានេះថា ស្ថានភាព បំណុល ក្រៅប្រទេស របស់កម្ពុជា នៅអាច គ្រប់ គ្រងបាន មិនមានហានីភ័យដូច មតិមួយចំនួន ដែលលើកឡើងថា កម្ពុជាជាប់បំណុល វណ្ឌ ករ នោះទេ។

ឯកឧត្តម មាស សុខសេនសាន បានឱ្យដឹងថារាជរដ្ឋាភិបាល មានលក្ខខណ្ឌក្នុងការខ្ចីប្រាក់ មកអភិវឌ្ឍ ន ប្រទេស ខណៈកម្ពុជាមានបំណុលចំនួន ៩.៨១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលជាតួលេខនេះស្ថិតនៅក្រោមអនុបាតគោល កំណត់ដោយ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

ការវាយតម្លៃ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថា កម្ពុជាស្ថិតនៅក្នុងអនុបាតគោលមួយ ដែលមិនមានការបារម្ភនោះទេ ខណៈអនុបាតគោលនៃកម្ចីកំណត់មិនឱ្យលើសពី ៤០ ភាគរយ ហើយឥឡូវនេះ ស្ថានភាពកម្ចីរបស់កម្ពុជា ស្ថិតនៅក្នុងរង្វង់តែ ៣៣ ទៅ ៣៥ ភាគរយ។

ឯកឧត្តម មាស សុខសេនសានបញ្ជាក់ថា អនុបាតគោលដែលកម្ពុជាមិនគួរឆ្លងគឺ ៤០ ភាគរយ ដែលនេះជាកត្តាមួយធ្វើឱ្យកម្ពុជា នៅគ្រប់គ្រងបំណុលបាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ