• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥៦ ព្រឹក

ការិយាល័យផលិតកម្ម និងបសុព្យាបាល រៀបចំចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមសត្វគោក្របី ចំនួន ៣០០ក្បាលជូនកសិករ នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ

កំពង់ធំ៖ នៅព្រឹកថ្ងៃអង្គារ ទី26 ខែកញ្ញា ឆ្នាំ2023 ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យ រួមទាំងមន្ត្រី និងដោយមានការអញ្ជើញចូលរួមដោយលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ព្រមទាំងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ទទួលបន្ទុកវិស័យសុខភាពសត្វ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាភ្នាក់ងារសុខភាពសត្វភូមិ បានរៀបចំចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមសត្វគោក្របី ជូនកសិករ នៅភូមិតាប៉ោងនិងភូមិតាអាំ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។ ទន្ទឹមគ្នានេះដែរលោកអភិបាលស្រុក និងលោកប្រធានការិយាល័យ ក៏បានជួបសំណេះសំណាលបន្ថែមជាមួយកសិករនៅតំបន់រងផលប៉ះពាល់ដោយទឹកជំនន់ និងអំពាវនាវដល់កសិករដែលជាម្ចាស់សត្វឲ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗបន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំឡើង និងបានណែនាំពីវិធានការណ៍ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ ម្យ៉ាងវិញទៀតត្រូវត្រៀមចំណីបំរុងទុកសម្រាប់សត្វ និងនាំសត្វទៅរកទីទួលសវត្ថិភាពនារដូវទឹកជំនន់នេះ ប្រសិនបើមានសត្វឈឺក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឲ្យបានទាន់ពេលវេលា។ ជាលទ្ធផលក្រុមការងារសម្រេចបាន គោសរុបចំនួន300 ក្បាល និងបានផ្តល់ជូននូវវ៉ាក់សាំង FMD 2,000កម្រិត សាទឹក1,000កម្រិត និងថ្នាំព្យាបាលមួយចំនួន ដល់មន្ត្រីកសិកម្មស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍ ជូនកសិករក្នុងមូលដ្ឋានរបស់ពួកគាត់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ