• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១៣ ល្ងាច

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)និងកម្ពុជា ចុះហត្ថលេខាលើប្រាក់កម្ចី សម្រាប់កម្មវិធីចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ១៤០ លានដុល្លារអាម៉េរិក

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៣ បានឲ្យដឹងថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឥណទានសម្បទានសម្រាប់កម្មវិធីចំនួន២មានទឹកប្រាក់ សរុប ចំនួន ១៤០ លានដុល្លារ ។ ការចុះហត្ថលេខាធ្វើឡើង នា ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៣ ។ ១-កម្មវិធី កែទម្រង់ វិមជ្ឈការសេវាសាធារណៈ និង ហិរញ្ញវត្ថុ ជំហាន ២- អនុ កម្មវិធី ទី ២ មាន គោលបំណង រួមចំណែក គាំទ្រ កម្ពុជា ក្នុង ការលើកកម្ពស់ ប្រសិទ្ធភាព ការងារ របស់ មន្ត្រី ថ្នាក់ក្រោម ជាតិ សំដៅ ធ្វើឲ្យ ប្រជាពលរដ្ឋ កាន់តែ ងាយស្រួល ក្នុង ការទទួលបាន សេវាសាធារណៈ ដោយ ផ្តោតលើ ១).ការលើកកម្ពស់ ការធ្វើផែនកា រ និង ថវិកា ថ្នាក់ក្រោម ជាតិ , ២).ការពង្រឹង ការគ្រប់គ្រង ចំណូល និង ចំណាយ និង ៣).ការ ពង្រឹងសមត្ថភាព រដ្ឋ បាល ថ្នាក់ក្រោម ជាតិ ។ កម្មវិធី នេះ គ្រោង នឹង ចំណាយ ថវិកា សរុប ៤០ លាន ដុល្លារ ដែលជា ឥណទាន សម្បទាន ទាំងស្រុង របស់ ADB ដឹកនាំ អនុវត្ត ដោយ គណៈកម្មាធិការ ជាតិ សម្រាប់ ការអភិវឌ្ឍ តាមបែប ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ។ ២-កម្មវិធី អភិវឌ្ឍន៍ ជំនាញសម្រាប់សេដ្ឋកិច្ច នាអនាគត- អនុកម្មវិធីទី ១ មាន គោលបំណង ធ្វើឱ្យ ប្រសើរឡើង នូវ អត្រា មាន ការងារ ធ្វើ បច្ចុប្បន្ន និង ទៅ អនាគត តាមរយៈ ការធ្វើកំណែទម្រង់ គោលនយោបាយ និង ការវិនិយោគ គម្រោង ដើម្បី ពង្រឹង ការអភិវឌ្ឍ ជំនាញ ។ កម្មវិធី នេះ នឹង ពង្រឹង ការបណ្តុះបណ្ដាល ក្នុង វិស័យ ឧស្សាហកម្ម ប្រកបដោយ បរិយា ប័ន្ន ព្រមទាំង បង្កើន ធនធាន សម្រាប់ ការអភិវឌ្ឍ ជំនាញ ដែល ឆ្លើយតប ដោយផ្ទាល់ ទៅនឹង តម្រូវការ ការងារ ។ កម្មវិធី នេះ គ្រោង នឹង ចំណាយ ថវិកា សរុប ១៣១,៣០ លាន ដុល្លារ ក្នុងនោះ ឥណទាន សម្បទាន របស់ ADB ប្រមាណ ១០០ លាន ដុល្លារ ដឹកនាំ អនុវត្ត ដោយ ក្រសួង សេដ្ឋកិច្ច និង ក្រសួង ការងារ និងបញណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ:។ គិតមកដល់នេះ ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ ហិរញ្ញប្បទាន សហប្រតិបត្តិការ ដល់ ប្រទេស កម្ពុជា សរុប ប្រមាណ៤,៩ ប៊ីលាន ដុល្លារ សហរដ្ឋអាមេរិក ដោយ ក្នុងនោះ មាន ឥនទានសម្បទានមានទឹកប្រាក់សរុបចំនួន ប្រមាណ ៤,៤ ប៊ីលាន ដុល្លារ សហរដ្ឋ អាមេរិក សម្រាប់ អនុវត្តន៍ កម្មវិធី និង គម្រោង ១៣៧ និង ហិរញ្ញប្បទាន ឥតសំណង ទឹកប្រាក់ សរុបប្រមាណ ៥៦៨ លានដុល្លារ សហរដ្ឋអាមេរិក សម្រាប់ អនុវត្តន៍ កម្មវិធី និង គម្រោង ៧០ ក្នុង ប្រទេសកម្ពុជា ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ