• ច័ន្ទ ២៩ មេសា ២០២៤ ១០:១២ ព្រឹក

ក្រសួងមហាផ្ទៃរៀបចំកិច្ចប្រជុំពិភាក្សាលើការពង្រឹងនិងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង,ឃុំ,សង្កាត់លើកទី 8

ភ្នំពេញ÷នៅទីស្តីការក្រសួងមហាផ្ទៃនាថ្ងៃ អង្គារទី 26ខែកញ្ញាឆ្នាំ2023នេះអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានរៀបចំកិច្ច ប្រជុំពិភាក្សាលើការពង្រឹងនិងការលើកក ម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង,ស្រុក,ឃុំ,សង្កាត់លើកទី 8 ក្រោមអធិ បតីភាពលោកសួសប្រាថ្នាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលដោយមានការអ ញ្ជើញចូលរួមពីអគ្គនាយករង,ប្រធាននាយ កដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាល,អភិបាល រងរាជធានី-ខេត្ត,នាយក,នាយករងរដ្ឋបាលរាជធានីខេត្ត,នាយកទីចាត់ការផែនការនិងវិនិយោគនៃរាជធានី-ខេត្តនិងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ នាឱកាសនោះលោកសួសប្រាថ្នាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលបានលើកឡើងថាកិច្ចប្រជុំនាព្រឹកនេះគឺធ្វើឡើងក្នុងគោល បំណងសំខាន់ៗចំនួន 2 គឺដើម្បីពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការអនុវត្តការងាររបស់រដ្ឋបាលក្រុង,ស្រុក, ឃុំ,សង្កាត់និងការគាំទ្រពីរដ្ឋបាលរាជធានីខេត្តដល់រដ្ឋបាលក្រុង,ស្រុក,ឃុំ,សង្កាត់ក៏ដូចជាពិភាក្សាពីដំណោះស្រាយលើបញ្ហាប្រឈមដែលកំពុងមាននៅក្នុងពេលបច្ចុប្ប ន្ននិងដាក់ចេញជាទិសដៅការងារសម្រាប់អនុវត្តន៍បន្ត។ លោកអគ្គនាយកបានបន្ថែមថាកាលពីថ្ងៃទី 22 ខែកញ្ញាឆ្នាំ 2023 កន្លងទៅលោកអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងមហាផ្ទៃនិងលោកបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានអ ញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វ ផ្សាយនិងដាក់ឲ្យប្រើប្រាស់អនុក្រឹត្យស្ដីពីផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡា ទៅរដ្ឋបាលក្រុង,ស្រុក,ខណ្ឌក្នុងន័យនេះរដ្ឋបាលរាជធានី,ខេត្តចាំបាច់ត្រូវផ្ដល់ការគាំទ្រដល់រដ្ឋបាលក្រុង,ស្រុក,ខណ្ឌដោយយកចិត្តទុកដាក់ក្នុងការអនុវត្តគ្រប់គ្រងនិងចាត់ចែងការងារប្រកបដោយប្រសិទ្ធភាព។ លោកក៏បានបន្តថាទន្ទឹមនេះត្រូវយកចិត្តទុកដាក់ផ្ដល់ការគាំទ្រឲ្យបានសកម្មដល់រដ្ឋបាលក្រុង,ស្រុក,ខណ្ឌលើកិច្ចការងារមួយចំនួនដូចជាការរៀបចំនិងការកសាងផែនការអនុវត្តកម្មវិធីវិនិយោគ3ឆ្នាំរំកិលការអនុវត្តគម្រោងមូលនិធិកការរៀបចំនិមិ ត្តសញ្ញារបស់រដ្ឋបាលក្រុង,ស្រុក,ខណ្ឌនិងកិច្ចការងារចាំបាច់ផ្សេងៗទៀតឲ្យបានល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ពាក់ព័ន្ធនឹងការពង្រឹងនិងការលើកកម្ពស់ក្នុងការគាំទ្រដល់រដ្ឋបាលក្រុង,ស្រុក,ឃុំសង្កាត់លោកបានគូសបញ្ជាក់ថាអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានរៀបចំកិច្ច ប្រជុំជាមួយនាយករដ្ឋបាលនិងទីចាត់ការនៃរដ្ឋបាលរាជធានីខេត្តទាំង 25 និងបានស ម្រេចឲ្យមានការរៀបចំកិច្ចប្រជុំឲ្យបានទៀង ទាត់រវាងអគ្គនាយកដ្ឋាននិងនាយករដ្ឋបាលនិងនាយកពីចាត់ការពាក់ព័ន្ធនៃរដ្ឋបាលរាជ ធានីខេត្តដើម្បីពិនិត្យតាមដានវឌ្ឍនភាពការ ងារនិងបញ្ហាប្រឈមក្នុងការគាំទ្ររបស់រដ្ឋ បាលរាជធានីខេត្តដល់រដ្ឋបាលក្រុង,ស្រុក, ឃុំ,សង្កាត់។ កិច្ចប្រជុំពិភាក្សានិងការពង្រឹងនិងការលើក កម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង,ស្រុក,ឃុំ,សង្កាត់នេះត្រូវបានរៀបចំចំនួន7លើករួចមកហើយដែលលើកទី 7 គឺកាលពីថ្ងៃទី 17ខែមករា 2023ហើយកិច្ច ប្រជុំនាថ្ងៃនេះគឺជាលើកទី8។សម្រាប់កិច្ច ប្រជុំលើកទី 8 នេះមានការធ្វើបទបង្ហាញពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួ ងមហាផ្ទៃអំពីវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការរៀបចំនិងការកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគ3ឆ្នាំរំកិលក្រុង,ស្រុក,ឃុំ, សង្កាត់,វឌ្ឍនភាពនិងបញ្ហាប្រឈមនៃការអ នុវត្តគម្រោងក្រុង,ស្រុក,ឃុំសង្កាត់,វឌ្ឍន ភាពនិងបញ្ហាប្រឈមការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង,ស្រុក,ខណ្ឌនិងវឌ្ឍន ភាពនៃការអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព"ផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ