• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៧ ព្រឹក

មន្ត្រី.ក.ប.ប.តម្រូវឲ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ការដាក់លក់នូវភេសជ្ជ:រំ លោភបំពានសិទ្ធិផ្ដាច់មុខនិងបារីដែលពុំមាន"សារព្រមាន"របស់ក្រសួងសុខាភិ បាល

ភ្នំពេញ÷អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ.ក.ប.ប.បានឲ្យដឹងនៅព្រឹកថ្ងៃទី 26 ខែកញ្ញាឆ្នាំ 2023 នេះថា÷មន្ត្រីជំនាញបានតម្រូវឲ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់នូវភេសជ្ជៈរំលោភបំពានសិទ្ធិ ដាច់មុខរួមទាំងបារីដែលពុំមាន"សារព្រ មាន"របស់ក្រសួងសុខាភិបាល។ ជាក់ស្ដែងមន្ត្រី.ក.ប.ប.នៅថ្ងៃទី 23 -25 ខែកញ្ញាឆ្នាំ 2023 បន្តចុះត្រួតពិនិត្យទីផ្សារ ជាប្រចាំដើម្បីការពារសុខុមាលភាពប្រជាព លរដ្ឋក្រោមចក្ខុវិស័យនិងទិសដៅរបស់អគ្គ នាយកដ្ឋាន.ក.ប.ប.ដែលជាស្ថាប័នមាន សមត្ថកិច្ចទទួលបន្ទុកអនុវត្តន៍ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់និងច្បាប់ស្ដីពីសុវត្ថិ ភាពម្ហូបអាហារមន្ត្រីសាខា.ក.ប.ប.ខេត្តក្រ ចេះ,ខេត្តកោះកុងនិងខេត្តសៀមរាបបានចុះឃ្លាំពិនិត្យទីផ្សារដោយបានត្រួតពិនិត្យលើទំនិញចម្រុះគ្រប់ប្រភេទដែលចរាចរលក់លើទីផ្សារដើម្បីការពារសុខុមាលភាពនិងផល ប្រយោជន៍ប្រជាពលរដ្ឋ។ ក្នុងប្រតិបត្តិការនោះតាមលទ្ធផលនៃការត្រួតពិនិត្យមន្ត្រីជំនាញ.ក.ប.ប.បានរកឃើញនិងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន 12,96 គីឡូក្រាមនិងទំនិញគ្មានប្រភពច្បាស់លាស់មួយចំនួនរួមមាន÷ថ្នាំដុសធ្មេញ 9ប្រអប់,ប្រេងកូឡា 43 ប្រអប់និងភេសជ្ជៈ 12 កំប៉ុងផងដែរ។ ជាមួយគ្នានេះយោងតាមការបញ្ជាក់របស់មន្ត្រីស៊ើបអង្កេត.ក.ប.ប.ប្រចាំសាខាខេត្ត ក្រចេះបានឲ្យដឹងដែរថាស្ថានីយនិងដេប៉ូប្រេងឥន្ធនៈសរុបចំនួន8ទីតាំងត្រូវបានមន្ត្រីជំនាញត្រួតពិនិត្យអនុលោមភាពនាថ្ងៃទី 23 ខែកញ្ញាថ្មីៗនេះដើម្បីការពារក្រែងមានការកេងបន្លំចំនួនលីត្រក៏ដូចជាគុណភាពពីសំ ណាក់ម្ចាស់ទីតាំងខិលខូចមួយចំនួន។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញថាស្ថានីយ,ដេប៉ូប្រេងឥន្ធនៈទាំងអស់ខាងលើគឺមានអនុលោមភាពត្រឹមត្រូវទាំងបរមាណ(លម្អៀងពី 00-1.2លីត្រក្នុង 100 លីត្រស្ថិតក្នុងកម្រិតអនុញ្ញាត)និងថ្លៃលក់ រាយផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ