• ច័ន្ទ ២៩ មេសា ២០២៤ ១២:១៨ ល្ងាច

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហម ចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី

ខេត្តរតនគីរី៖ នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានរកឃេីញមានការផ្ទុះករណីជំងឺភ្នែកក្រហម ដែលគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣​នេះ មានចំនួន៩៣ករណី (ស្រី៥៧នាក់) ស្ថិតនៅក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។ ករណីនេះកើតឡើងដោយសារមានករណីដំបូងដែលមានអ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ទៅបុណ្យ​សព​បងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាមដែលជាភូមិមានព្រំប្រទល់ជាប់និងភូមិប៉ក់តូចនេះ​ ។​ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុៈទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ នឹងអប់រំ ភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំនៅយប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣ ។ របៀបឆ្លង​៖ របៀបនៃការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈ៖ 1-ការប៉ះពាល់ផ្ទាល រឺចាប់ដៃគ្នាជាមួយអ្នកជំងឺភ្នែកក្រហម 2-តាមរយៈខ្យល់ដោយការក្អក រឺកណ្តាស់ 3-ប៉ះពាល់របស់ រឺផ្ទៃវត្ថុដែលមានផ្ទុកមេរោគ ហើយយកមកប៉ះភ្នែក វិធីការពារការឆ្លងជំងឺភ្នែកក្រហម 1-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ 2-ជៀសវាងប៉ះ រឺញីភ្នែក 3-ជៀសវាងការប្រើប្រាស់របស់របររួមគ្នា 4-ជៀសវាងការប៉ះ រឺប្រើថ្នាំភ្នែកខាងភ្នែកដែលឈឺ ទៅប្រើភ្នែកដែលមិនឈឺ រឺប្រើថ្នាំភ្នែករួមគ្នា ការព្យាបាល និងថែទាំ ករណីភាគច្រើននៃជំងឺភ្នែកក្រហមគឺស្រាល។ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃ។ ការព្យាបាលរួមមានថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក ការឱ្យថ្នាំបន្តក់ឬក្រែម ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។ ដូច្នេះ សូមបងប្អូនទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ​ និងសូមរាយការណ៍ជាបន្ទាន់បេីឃេីញកេីតជាច្រេីនក្នុងកន្លែងធ្វេីការ​ សាលារៀន​ ក្នុងសហគមន៍​ ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥

អត្ថបទពេញនិយម

ពត៍មានថ្មីៗ