• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៧ ព្រឹក

ផ្ទុះធុងខ្យល់ក្នងផ្ទះដំឡើងស្ថានីយប្រេងនិងធុងហ្គាសធ្វើឲ្យរបួសធ្ងន់ស្រាល 6 នាក់

ភ្នំពេញ÷ផ្ទះដំឡើងស្ថានីយប្រេងនិងធុងហ្គាសមួយកន្លែងខណ:ពេលក្រុមជាងកំពុងតែដំឡើងសម្លាប់សម្ភារៈស្ថានីយប្រេងនិងហ្គាសក៏ស្រាប់តែផ្ទុះខ្យល់លាន់ឮឡើងយ៉ាងក ក្រើកបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន 5 នាក់និងស្រាលមួយនាក់កាលពីវេលាម៉ោង 6ល្ងាចថ្ងៃទី 24 ខែកញ្ញាឆ្នាំ2023នៅចំណុចទីតាំងយីហោ"រាជសីហ៍"ដែលសាង សង់ស្ថានីយប្រេងនិងហ្គាសសម្រាប់ផ្គត់ផ្គង់កុងទ័រប្រេងហ្គាសនិងស៊ីទែនគ្រប់ប្រភេទតាមបណ្ដោយផ្លូវវត្តអង្គតាមិញស្ថិតក្នុងភូមិទ្រុងមាន់សង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ។ ម្ចាស់ផ្ទះដែលផ្ទុះធុងខ្យល់ខាងលើនេះមាន ឈ្មោះអួនសុផារិទ្ធភេទប្រុសអាយុ 31 ឆ្នាំរស់នៅភូមិទ្រុងមាន់សង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ។បើតាមប្រភពព័ត៌មានពីបងប្អូនជិតខាងនៅកន្លែងកើតហេតុបាននិយាយប្រាប់ឲ្យដឹងថាទីតាំងខាងលើគឺបើកអាជីវកម្មសាងសង់ស្ថានីយ៍ប្រេង,ហ្គាសនិងស៊ីទែនគ្រប់ប្រភេទ។នៅ មុនពេលកើតហេតុក្រុមគ្រួសាររបស់គាត់គឺនៅក្នុងផ្ទះដោយមានគ្នាចំនួន 4 នាក់ក្នុងនោះប្ដីប្រពន្ធនិងកូនស្រីតូចព្រមទាំងជាងម្នាក់ផងដែរ។

ប្រភពដដែលបានបន្តថាខណ:កំពុងដំឡើងសម្ភារ:ស្ថានីយប្រេងនិងហ្គាសក៏ស្រាប់តែផ្ទុះធុងខ្យល់ដែលជាងកំពុងតែដំឡើងនោះបណ្ដាលឲ្យផ្ទុះបែកខ្ទាតពីខាងក្នុងចេញមកក្រៅបណ្ដាលឲ្យមនុស្សនៅក្នុងផ្ទះចំនួន4នាក់រងរបួសនិងស្ត្រីជាអ្នកជិតខាងម្នាក់រងរបួសស្រាលព្រមទាំងអ្នករួមដំណើរម្នាក់ទៀតដែលចូលមកមើលនៅខាងមុខផ្ទះក៏ត្រូវរងបួសធ្ងន់ផងដែរ។ខណ:កម្លាំងខ្យល់ផ្ទុះនោះគឺទ្វារផ្ទះដែលបិទត្រូវបានណាស់កម្លាំងខ្យល់បុកធ្វើឲ្យរងការខូចខាតបែកកញ្ចក់ខ្ទាតចេញមករាយប៉ាយពេញផ្លូវតែម្ត ងព្រមទាំងប៉ើងដំបូលសង្កសីផ្ទះខាងមុខធ្វើឲ្យដាច់ដោចរងការខូចខាតយ៉ាងដំណំសូម្បីតែអ្នកជិតខាងកំពុងលក់ដូរនោះក៏ធ្វើឲ្យកញ្ចក់ទូដាក់ភេសជ្ជ:រងការខូខខាតបែកខ្ទេចអស់មួយចំនួនធំផងដែរ។ ក្រោយកើតហេតុការណ៍នេះបានកើតឡើងជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះឯកជនសម្ភពសែនមានជ័យនិងសម្ភពពន្លឺព្រម ទាំងរថយន្តផ្សេងទៀតបានមកដឹកជនរង គ្រោះភ្លាមៗដើម្បីយកទៅសង្គ្រោះ។

ចំណែកជនរងគ្រោះរបួសធ្ងន់ត្រូវរយន្តសង្គ្រោះឯក ជនបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យុព្រះកុសុម:។ ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចនគរ បាលប៉ុស្តិ៍រួមទាំងសមត្ថកិច្ចជំនាញបានចុះមកកន្លែងកើតហេតុភ្លាមៗតែជនរងគ្រោះត្រូវរថយន្តសង្គ្រោះឯកជនបញ្ជូនទៅស ង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជនជាច្រើនបាត់បាត់ទៅហើយដោយមិនដឹងថាតើដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យណាខ្លះនៅ ឡើយទេដែលកំពុងព្យាបាលជនរងគ្រោះក្នុងករណីខាងលើនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ