• ច័ន្ទ ២៩ មេសា ២០២៤ ១២:១១ ល្ងាច

បញ្ឈប់សកម្មភាពព្យាបាលជំងឺមិនប្រក្រតីនិងលក់ឱសថបុរាណដោយគ្មានច្បាប់អនុ ញ្ញាតពីក្រសួងសុខាភិបាលរបស់លោកស៊ូសេងហ៊ួរ

ភ្នំពេញ÷សេចក្តីប្រកាសព័ត៌មានស្ដីពីការ បញ្ឈប់សកម្មភាពព្យាបាលជំងឺមិនប្រក្រតីនិងលក់ឱសថបុរាណដោយគ្មានច្បាប់អនុ ញ្ញាតពីក្រសួងសុខាភិបាលរបស់លោកស៊ូសេងហ៊ួរ។ ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថាកន្លងមកនាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសំអាងនៃក្រសួងសុ ខាភិបាលនិងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចុះទៅធ្វើការអប់រំនិងផាកពិន័យលោកស៊ូសេងហួរចំពោះករ ណីផ្សព្វផ្សាយការព្យាបាលជំងឺចែកចាយនិងលក់ឱសថបុរាណដោយគ្មានច្បាប់អនុ ញ្ញាតពីក្រសួងសុខាភិបាលនិងបើកទីតាំងអគារឱសថបុរាណថ្មីដោយគ្មានច្បាប់អនុ ញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញចំនួន2ដងរួចមកហើយនៅខែមីនានិងខែឧសភាឆ្នាំ 2023។ ទោះបីជាធ្លាប់បានសន្យាថាបញ្ឈប់ការធ្វើ សកម្មភាពខុសច្បាប់ក៏លោកស៊ូសេងហួរនៅតែបន្តផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកនូវការព្យាបាលជំងឺមិនប្រក្រតីនិងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានសហការជា មួយអាជ្ញាធរពាក់ព័ន្ធដើម្បីចុះទៅបិទបញ្ឈប់សកម្មភាពខុសច្បាប់និងណែនាំលោកស៊ូសេងហួរឲ្យលុបវីដេអូផ្សព្វផ្សាយការព្យា បាលជំងឺប្រាសចាកការពិតទាំងអស់ចេញពីបណ្ដាញសង្គមហ្វេសប៊ុកជាបន្ទាន់។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រ យ័ត្នក្នុងការសម្រេចចិត្តទទួលការព្យាបាល ដោយមន្តអាគមឬឱសថបុរាណដែលខុស ច្បាប់និងកុំជឿការឃោសនាភូតកុហកបោក ប្រាស់ទាំងនោះតាមបណ្ដាញសង្គមឃ្លីបវីដេអូឬការផ្សព្វផ្សាយតៗគ្នាដែលនាំឲ្យខាត បង់ប្រាក់,ពេលវេលា,ប៉ះពាល់ដល់សុខភាពនិងអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិ តជាយថាហេតុ។ ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសំអាងនៃក្រសួងសុខាភិបាលសូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ÷085538066,0122983334,012204965៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ