• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣៣ ល្ងាច

ស្លាប់7នាក់និង13នាក់រងរបួសខណៈយាន យន្ត 176គ្រឿងត្រូវបានផាកពិន័យទូទាំងប្រទេស

ភ្នំពេញ÷តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាលពីថ្ងៃទី 24 កញ្ញានេះបានកើត ឡើងចំនួន 13 លើកក្នុងនោះអ្នកស្លាប់ចំនួន 7នាក់របួសចំនួន13នាក់(របួសធ្ងន់ចំនួន7 នាក់)។ជាក់ស្ដែងរយៈពេល 24 ថ្ងៃកន្លងទៅនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន 241លើកបណ្ដាលឲ្យមនុស្សស្លាប់104នាក់ របួស 392(របួសធ្ងន់ 196នាក់។

របាយការណ៍ដដែលបន្តថាសម្រាប់ថ្ងៃដដែ លនេះមានយានយន្តសរុបចំនួន 176គ្រឿង ទៀតត្រូវបាននគរបាលទូទាំងប្រទេសពិនិ ត្យនិងផាកពិន័យក្នុងនោះមានម៉ូតូ162 គ្រឿងនិងរថយន្ត 14 គ្រឿង។ ជាក់ស្ដែងក្នុងប្រតិបត្តិការនោះកម្លាំងនគរ បាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិ និត្យនិងផាកពិន័យយានយន្តសរុបចំនួន 2,643 គ្រឿងក្នុងនោះមានម៉ូតូ2,261គ្រឿង និងរថយន្តគ្រប់ប្រភេទ 382 គ្រឿង។

ក្នុងបទល្មើសដែលត្រូវបានកត់សម្គាល់ស ម្រាប់ម៉ូតូនេះរួមមាន÷មួក,ល្មើសសញ្ញានិងអត់ស្លាកលេខជសដើម។ដោយឡែករថ យន្តរួមមាន÷ស្រវឹង,អត់បណ្ណបើកបរ, លើសចំណុះ,ល្មើសល្បឿន,ឆៀក,និងល្មើសសញ្ញាជាដើម។ គួរជម្រាបជូនថាលោកឧត្តមសេនីយ៍ឯកឆាយគឹមខឿនតែងតែថ្លែងអំណរគុណនិងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រា ស់ផ្លូវទាំងអស់ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លង មកនេះជាពិសេសកោតសរសើរនិងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរ ណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ