• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៧ ព្រឹក

សមត្ថកិច្ចបង្រ្កាបបានហើយក្រុមចោរលួចសម្ភារប្រជាពលរដ្ឋដ៏សកម្មនៅក្នុងភូមិសាស្រ្តស្រុកបាធាយ

ស្រុកបាធាយ៖ តាម​ប្រភព​ព័ត៌មានពីអធិការដ្ឋានស្រុកបាធាយបានអោយដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២២:៣០នាទីយប់ នៅចំណុចវាលស្រែខាងកើតភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ចំងាយប្រហែល ១០០ម៉ែត្រ មានបទលួចមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ

បានធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹករបស់ឈ្មោះ ហេង លី ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម អស់ចំនួន ០១គ្រឿង។ ក្រោយពីបានទទួលពត៌មានភ្លាម លោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ បានបញ្ជារអោយកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការល្បាត ពួនស្ទាក់ តាមចាប់មុខសញ្ញាប្រព្រឹត្តបទល្មើស លុះដល់ម៉ោង ០១:២៥នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្មានម៉ោងក្រោយមកសមត្ថកិច្ចយើងបានប្រទះឃើញមុខសញ្ញាសង្ស័យចំនួន ០៤នាក់ មានឈ្មោះ ÷

១- ឈ្មោះ គង់ ផានិត ហៅអាគ្និត ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្បូងភ្នំ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម

២- ឈ្មោះ វន ប៊ុនធឿន ហៅអាតុំ ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្បូងភ្នំ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម

៣- ឈ្មោះ អ៊ួន កុសល់ ហៅអាមូស ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម

៤- ឈ្មោះ ហេង បូរី ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ទាំង០៤នាក់ បានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៍ក្រហម(ម៉ូតូចាស់ៗ) ចំនួន០២គ្រឿង បំរ៉ុងធ្វើសកម្មភាពចូលលួចសម្ភារប្រជាពលរដ្ននៅភូមិជើងឆ្នុក កម្លាំងយើងក៏បានឃាត់មុខសញ្ញាសង្ស័យទាំង០៤នាក់នោះមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ ហើយមុខសញ្ញាសង្ស័យទាំង០៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹកចំនួន០១គ្រឿងហើយបានយកទៅលក់អោយកន្លែងទិញអេតចាយ ចំណុចថ្នល់កែងភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ និងបានឆ្លើយសារភាពទៀតថា កន្លងមកពួកខ្លួនធ្លាប់ដើរធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹក លួចក្បាលប៊ឺត លួចប្រេង និងលួចបង្អួចសាលារៀនជាច្រើនលើកមកហើយ ដោយពេលលួចបានយកទៅលក់អោយកន្លែងទិញអេតចាយនៅចំណុចថ្នល់កែង និងចំណុចភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ