• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៧ ព្រឹក

ចាប់ពីថ្ងៃទី 26 -28 ខែសីហាឆ្នាំ 2023 អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន

ភ្នំពេញ÷តាមការផ្សាយរបស់ក្រសួងធន ធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី 24 ខែ កញ្ញាឆ្នាំ 2023 សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសបានបញ្ជាក់ថា:អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនចាប់ពីថ្ងៃទី 26 -28 ខែកញ្ញាឆ្នាំ 2023។ ក្រសួងធនធានទឹកនិងឧតុនិយមបានលើក៊ឡើងថា:បន្ទាប់ពីបានធ្វើការសង្កេតតាម ដានលើស្ថានភាពធាតុអាកាសរួចមកឃើញ ថា÷នៅថ្ងៃទី 23 ខែកញ្ញាឆ្នាំ 2023 មានប្រ ព័ន្ធសម្ពាធទាបមួយបានកើតឡើងអូសកាត់លើព្រះរាជាណាចក្រកម្ពុជា។ យោងតាមការព្យាករណ៍សម្ពាធកម្មមួយ( ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង)នៃប្រព័ន្ធសម្ពាធទាបខាងលើនិងរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវរួចបន្តដំណើរពីកើត មកលិចស្របជួរភ្នំដងរែក។

ដំណើរនៃសម្ពា ធទាបសកម្មដូចបានជម្រាបជូនខាងលើនឹងបង្កឲ្យ÷ 1-តំបន់ខ្ពង់រាបភាគឦសានខ្ពង់រាបភាគខាងជើងនិងតំបន់ទំនាបកណ្ដាលភាគពា យ័ព្យអាចមានភ្លៀងធ្លាក់ពីបង្អួរទៅច្រើនចាប់ពីថ្ងៃទី 26 -28 ខែកញ្ញាឆ្នាំ 2023។ 2-តំបន់មាត់សមុទ្រ÷ចាប់ពីថ្ងៃទី 27-30 ខែកញ្ញាឆ្នាំ 2023 អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនលាយឡំជាមួយខ្យល់កន្ត្រាក់។នៅលើផ្ទៃសមុទ្រអាចមានខ្យល់បក់បោកខ្លាំងនិងរលកខ្ពស់ៗ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមអាជ្ញាធរដែនដីនិងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដូចបានជម្រាបជូនខាងលើព្រមទាំងបងប្អូនប្រជានេសាទសមុទ្រនិងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់សូមប ង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ