• ច័ន្ទ ២៩ មេសា ២០២៤ ០២:២៨ ព្រឹក

អាជ្ញាធរជាតិអប្សរាបំភ្លឺពីការហាមថតរូបវីដេអូនៅរមណីយដ្ឋានអង្គរ

សៀមរាប÷លោកឡុងកុសលអគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍បញ្ជាក់ថា"រាល់ការថតរូបជាអនុស្សាវរីយ៍សម្រាប់គ្រួសារសម្រាប់បង្ហោះតាម facebook tik tok ដែលនិយាយពីវប្បធម៌នៃប្រពៃណីភាពអស្ចារ្យនិងស្នាដៃសិល្បៈវិស្វកម្មសំណង់របស់ប្រាសាទរបស់បុព្វបុរសខ្មែរយើង [អាជ្ញាធរជាតិអប្សរា]អត់មានអ្វីជាបញ្ហាទេយើងមិនដែលតម្រូវឲ្យគាត់ធ្វើការស្នើសុំទេ"។ ប៉ុន្តែអាជ្ញាធរជាតិអប្សរាតម្រូវឲ្យការស្នើសុំជាមុនសម្រាប់អ្នកថតផ្សាយតាម youtube ផលិតភាពយន្តឬអ្នកយកផលិ តផលទៅផ្សាយពាណិជ្ជកម្មដោយប្រើរូប ភាពរបស់អង្គរឬផ្នែកណាមួយរបស់រមណី យដ្ឋានអង្គរដែលអាជ្ញាធរចាំបាច់ត្រូវឃាត់និងឲ្យស្នើសុំជាមុន។

លោកឡុងកុសលមានប្រសាសន៍បន្ថែមថាព្រោះរូបភាពទាំងអស់នោះដែលគាត់រកពា ណិជ្ជកម្មឬប្រាក់ចំណូលគឺអាចប៉ះពាល់ទៅ ដល់ខ្លឹមសារជាប្រវត្តិសាស្ត្រហើយថាតើសមរម្យឬអត់ក្នុងការយល់រូបភាពរបស់អង្គរទៅបម្រើពាណិជ្ជកម្មផលិតផលរបស់គាត់នេះហើយជាចំណុចដែលយើងត្រូវគិតគូរ។អញ្ចឹងទើបយើងឲ្យគាត់ស្នើសុំមកយើងជា មុនដើម្បីយើងជួយពិនិត្យលក្ខណៈទាំងបច្ចេ កទេសរួមទាំងខ្លឹមសារថាតើខ្លឹមសារនោះត្រឹមត្រូវឬអត់ល្អឬអត់ពេលប្រើប្រាស់ (ផ្សាយ)ទៅអាចផុតពីផលប៉ះពាល់ទៅលើអត្ថន័យខ្លឹមសារជាអវិជ្ជមានណាមួយមក ដល់ទាំងប្រវត្តិសាស្ត្រទាំងរូបភាពជាក់ស្ដែងរបស់អង្គរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ