• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៥ ព្រឹក

សត្វពង្រូលជាថនិកសត្វជិតផុតពូជត្រូបានគេប្រទះឃើញមាននៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ÷តាមការបញ្ជាក់ពីមន្ត្រីអង្គការ USAIDមរតកបៃតងបានឲ្យដឹងថាសត្វពង្រូលគឺជាប្រភេទថនិកសត្វជិតផុតពូជបំផុតដែលត្រូវបានគេប្រទះឃើញមាននៅក្នុងប្រទេសកម្ពុជាក្នុងចំណោមប្រទេសដទៃ ទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ពង្រូលជាសត្វមានអណ្តាតវែងស្អិតដែលអំណោយ ផលយ៉ាងល្អក្នុងការចាប់យកសត្វស្រមោច, កណ្តៀរនិងសត្វល្អិតដទៃទៀតជាអាហារបានយ៉ាងងាយស្រួលដោយវាស៊ីសត្វល្អិតដល់ទៅ70លានក្នុង1ឆ្នាំ។ ជាក់ស្តែងមន្ត្រីអង្គការUSAIDមរតកបៃតងបានគូសបញ្ជាក់កាលពីថ្ងៃទី21កញ្ញានេះថា÷

ជាធម្មតាកូនសត្វពង្រូលតោងកន្ទុយមេរបស់វារយ:ពេល3ខែដំបូងរហូតដល់កូនពង្រូលដុះស្រការឹងមាំ។ មន្ត្រីជំនាញបានបញ្ជាក់បន្ថែមថាតួខ្លួនរបស់សត្វពង្រូលគ្របដណ្តប់ទៅដោយស្រកាដ៏ក្រាស់ដែលផ្តល់ជាខែលសម្រាប់ការពារខ្លួនរបស់វាផងដែរ។នៅពេលដែលវាទទួលរងការវាយប្រហារសត្វពង្រូលតែងរមូលខ្លួនឲ្យមានរាងមូលដូចជាបាល់ដើម្បីការពារពោះរបស់វាដែលជាចំណុចងាយរងគ្រោះហើយស្រការបស់វាបានធ្វើជាខែលដ៏រឹងមាំដើម្បីការពារខ្លួនពីសត្វប្រមាញ់ផ្សេងៗដូចជាខ្លារ ខិនជាដើម។ប៉ុន្តែយុទ្ធសាស្ត្រការពារខ្លួនបែបនេះបានធ្វើឲ្យសត្វពង្រូលបែរជាងាយរងគ្រោះពេលជួបមនុស្សទៅវិញដោយមនុ ស្សអាចចាប់រើសបានយ៉ាងងាយនៅពេលគេប្រទះឃើញវាកត្តានេះក៏បានធ្វើឲ្យសត្វពង្រូលងាយរងគ្រោះជាងគេក្នុងការជួញដូរសត្វព្រៃ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ