• ច័ន្ទ ២៩ មេសា ២០២៤ ១០:១៩ ព្រឹក

កំហឹងភ្លើងប្រចណ្ឌកាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម

កំពង់ធំ÷ស្ត្រីម្នាក់ត្រូវបានជនសង្ស័យជាប្តីកាប់ជាច្រើនកាំបិតបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រ លឹមដល់អ្នកភូមិ។ ហេតុការណ៍ឃាតកម្មដ៏រន្ធត់នេះកើតឡើងវេលាម៉ោងប្រមាណ5និង30នាទីព្រឹកថ្ងៃទី 21ខែកញ្ញាឆ្នាំ2023ស្ថិតនៅចំណុចភូមិស ល្ងាចឃុំប្រឡាយស្រុកស្ទោងខេត្តកំពង់ធំ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាករណីខាង លើនេះបង្កឡើងដោយជនសង្ស័យឈ្មោះប៊ុនសយភេទប្រុស(ប្តី)អាយុ45ឆ្នាំរស់នៅភូមិកើតហេតុខាងលើបានកាប់ទៅលើជនរង គ្រោះឈ្មោះសោមសុជាភេទស្រី(ប្រពន្ធ) អាយុ44ឆ្នាំនៅភូមិជាមួយគ្នាបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ គួរបញ្ជាក់ផងដែរថាក្នុងករណីនេះពេលទទួលបានសេចក្តីរាយការណ៍ពីប្រជាពលដ្ឋភ្លាមសមត្ថកិច្ចបានចុះទៅដល់កន្លែងកើត ហេតុព្រមទាំងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ