• ច័ន្ទ ២៩ មេសា ២០២៤ ០២:១៥ ព្រឹក

ចាប់ពីថ្ងៃទី21-30ខែកញ្ញានេះសាំងឡើង ថ្លៃ150រៀលនិងម៉ាស៊ូតឡើងថ្លៃ100រៀល

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី21 ខែកញ្ញាឆ្នាំ2023 នេះបានចេញសេក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធន:នៅតាមស្ថានីយ៍នានានៅកម្ពុជាគិតចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 30 ខែកញ្ញាឆ្នាំ 2023នេះសាំង (ឡើងថ្លៃ150៛)ខណ:ប្រេងម៉ាស៊ូត(ឡើងថ្លៃ100៛)។ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ4, 750រៀលនិងម៉ាស៊ូតត្រូវលក់4,850រៀលក្នុង1លីត្រ។ ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធន:លើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី 21ដល់ថ្ងៃទី30ខែកញ្ញាឆ្នាំ2023នឹងត្រូវលក់5, 017រៀលក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតាEA92និង5,117រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។

សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើង ថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវ ភាពរបស់ប្រជាជននិងដោយមានការរួមចំ ណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែននៅតែបន្តសម្រេចបញ្ចុះតម្លៃលក់ រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន4សេនដុ ល្លារដដែលនៅក្នុង1លីត្រផងដែរ។ ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ 4,750 រៀលក្នុង1លីត្រនិងប្រេងម៉ា ស៊ូត4,850 រៀលនៅដដែលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ