• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥១ ព្រឹក

លោកឃួងស្រេងជំរុញឲ្យអាជ្ញាធរខណ្ឌចុះបង្ក្រាបគ្រឿងញៀន,ល្បែងស៊ីសងឲ្យបានខ្លាំងក្លាបំផុតនិងពិនិត្យតាមបៀរហ្កាឌិន,បារបារាំងនិងហាងផ្សេងៗទៀតដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់

ភ្នំពេញ÷លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌបង្ក្រាបគ្រឿងញៀន,ល្បែងស៊ីសងឲ្យបានខ្លាំងក្លាបំ ផុតជាមួយនឹងការចុះពិនិត្យតាមដានមើលតាមបៀរហ្កាឌិន,បារបារាំងនិងហាងផ្សេងៗទៀតដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។ ការជំរុញបែបនេះបានធ្វើឡើងកាលពីរសៀ លថ្ងៃទី 19ខែកញ្ញា ឆ្នាំ 2023 នេះក្នុងកិច្ច ប្រជុំការពង្រឹងការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយនិងការអនុវត្តសេចក្តីសម្រេចស្ដីពីការផ្អាកការផ្ដល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង,ស្រុក,ខណ្ឌក្រោ មអធិបតីភាពជាមួយអភិបាលខណ្ឌទាំង 14 និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតនៅសាលារាជធានីភ្នំពេញ។ លោកឃួស្រេងបានមានប្រសាសន៍លើក ឡើងថា÷ការផ្ដល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង,ស្រុក,ខណ្ឌរបស់រាជរដ្ឋា ភិបាលថ្មីក្រោមការដឹកនាំសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីគឺដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ដូច្នេះសម្រាប់រដ្ឋបាលរាជធានីខណ្ឌត្រូវយក ចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុតក្នុងការប ម្រើសេវាជូនប្រជាពលរដ្ឋពិសេសការអនុវត្តការផ្អាកការផ្តល់សេវាមួយចំនួនសម្រាប់ប្រជាពលរដ្ឋដែលកំពុងអាជីវកម្មខ្នាតតូចនៅក្នុងមូលដ្ឋានរបស់ខ្លួនទៅតាមប្រកាសអន្តរក្រសួងលេខ14342ប្រកចុះថ្ងៃទី29 ខែធ្នូឆ្នាំ2016ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកឃួងស្រេងបានបន្តថា÷សម្រាប់ច្រក ចេញចូលតែមួយត្រូវតែបម្រើសេវាជូនប្រជា ពលរដ្ឋឲ្យបានលឿនប្រកបដោយគុណភាពតម្លាភាពនិងទាន់ពេលវេលាពិសេសថែម ទៀតនោះត្រូវតាមដានមើលច្រកចេញចូលតែមួយនៅថ្នាក់សង្កាត់ធ្វើយ៉ាងណាតម្រង់ទិសឲ្យមន្ត្រីរបស់យើងអនុវត្តន៍ឲ្យបានត្រឹម ត្រូវទៅតាមការណែនាំរបស់ក្រសួងមហា ផ្ទៃ។បើសង្កាត់អនុវត្តន៍មិនបានត្រឹមត្រូវថ្នាក់ខណ្ឌនេះហើយជាអ្នកទទួលខុសត្រូវ។ដូ ច្នេះត្រូវមើលការងារនេះឲ្យបានគ្រប់ជ្រុង ជ្រោយ។ លោកឃួងស្រេងបានបញ្ជាក់ផងដែរថា÷បើទោះបីយើងផ្អាកការផ្តល់សេវារដ្ឋបាលមួយចុះនួនក្តីប៉ុន្តែអាជីវកម្មរបស់ពួកគាត់មួយចំ នួននោះក៏ត្រូវតែក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់យើងដែរដោយក្នុងនាមយើងជាអា ណាព្យាបាលពួកគាត់ត្រូវតែរក្សាឲ្យបាននូវសន្តិសុខនិងសណ្តាប់ធ្នាប់ជូនពួកគាត់។ ពាក់ព័ន្ធនឹងការងារសន្តិសុខនេះដែរលោក ឃួងស្រេងបានជំរុញឲ្យអាជ្ញាធរខណ្ឌពិសេ សខណ្ឌដូនពេញត្រូវបង្ក្រាបគ្រឿងញៀន, ល្បែងស៊ីសងឲ្យបានខ្លាំងក្លាបំផុតជាមួយ នឹងការចុះពិនិត្យនៅតាមដានបារបារាំងដើ៊ ម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។

សូមបញ្ជាក់ថា÷ចំពោះការផ្អាកផ្តល់សេវារដ្ឋបាលក្រុង,ស្រុក,ខណ្ឌ,ពាក់ព័ន្ធនឹងការបំពេញបែបបទដែលកំណត់ដោយប្រកាសអន្តរក្រសួងលេខ14342ប្រកចុះថ្ងៃទី 29ខែ ធ្នូឆ្នាំ2016ស្ដីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន÷ អាជីវកម្មសិល្បៈសូនរូបទីតាំងផលិតនិងលក់ចម្លាក់ពុម្ពស៊ីម៉ង់ត៍ជាងគំនូរ។អាជីវកម្មកាត់សក់,អ៊ុតសក់,លម្អក្រចកនិងសម្អាង ការ(ហាង)កាត់សក់បុរស(ចាប់ពី2កៅអីទៅ4កៅអី)-អ៊ុតសក់,កាត់សក់,លម្អក្រចក (ចាប់ពី5កៅអីឡើងទៅ)-សម្អាងការ(តម្លៃក្រោម500ដុល្លារអាមេរិក)-សម្អាងការ (តម្លៃចាប់ពី500ដុល្លារអាមេរិកដល់ក្រោម 1000ដុល្លារអាមេរិក)។

-អជីវកម្មលក់សម្ភារ:កីឡារួមទាំងការធ្វើសុពលភាពឡើង វិញ។-ភោជនីយដ្ឋាននិងអាហារដ្ឋានក្នុងស្រុក-តូបលក់អាហារ-ហាងលក់គុយទាវកាហ្វេ-ម៉ូតូឌុបទេសចរណ៍-រ៉ឺម៉កម៉ូតូដឹកទេសចរណ៍-ផលិតជើងតាង,ពាង,លូ,ឥដ្ឋ ការ៉ូ-ធ្វើទៀនធូប-ដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយដែលមានកម្លាំងមិនលើសពី25 គីឡូវ៉ាត់-ជួស ជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក-លាងរថយន្ត,ម៉ូតូ-វិស័យពាណិជ្ជកម្ម-លិខិត អនុញ្ញាតធ្វើអាជីវកម្ម,សេវាកម្មពាណិជ្ជ កម្ម,វិស័យកសិកម្ម-លិខិតអនុញ្ញាត្តធ្វើ អាជីវកម្មលក់ដុំ,រាយសម្ភារ:កសិកម្មផ្សេងៗជាច្រើនទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ