• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤១ ល្ងាច

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់អាទិភាពដល់វិស័យវប្បធម៌ ដែលជាព្រលឹងជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពីពិធី អបអរសាទរដល់ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវិមានពហុកីឡដ្ឋានអូឡាំពិក នាល្ងាចថ្ងៃទី២០ ខែកញ្ញានេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់អាទិភាពដល់វិស័យវប្បធម៌ ដែលជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ដែលមានបាវចនា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន។ សម្ដេចនាយករដ្ឋមន្ត្រីបានបន្តថា ជាការពិតវប្បធម៌ផ្ដល់នូវកាលានុវត្តភាព(ផ្ដល់នូវឱកាស)

ផ្ដល់នូវកិច្ចសន្ទនាទូលំទូលាយ ចំណេះដឹងទូទៅជ្រៅជ្រះ ឆ្លុះបញ្ចាំងអត្តសញ្ញាណជាតិ និងតម្លៃសកល ជាប្រភពបង្កើនគំនិតស្នេហាជាតិ ពង្រឹងសាមគ្គីជាតិ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព តាមទស្សនទាន អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្ស។ សម្ដេចតេជោបានបន្តថា “ ការដាក់បញ្ចូលបេតិកភណ្ឌជាតិជាបេតិភណ្ឌពិភពលោករួមមាន រមណីយដ្ឋានបុរាណវិទ្យាអង្គរ រមណីយដ្ឋានប្រាសាទព្រះវិហារ តំបន់ប្រាសាទសម្បូរព្រៃគុក របាំព្រះរាជទ្រព្យ ល្ខោនខោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោល និងក្បាច់គុណល្បុកតោ ហើយថ្ងៃនេះ ជនរួមជាតិបានចូលរួមប្រារព្ធពិធីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវដាក់បញ្ចូលក្នុងបេតិកភណ្ឌពិភពលោក គឺជាមោទនភាពជាតិមួយថែមទៀត ដែលត្រូវចងចាំ”៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ