• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥១ ល្ងាច

រាជរដ្ឋាភិបាលចាត់ទុកកីឡា គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការ បំផុ សនូ វ ស្មា រ តី ស្នេហា ជា តិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា យ ក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កីឡា គឺជាផ្នែ កមួយ យ៉ាង សំ ខា ន់ក្នុងការបំផុសនូវស្មារតីស្នេហាជាតិ ជាពិសេស កា រប ង្កើតនូវស្មា រតី នៃកា រចូ លរួ ម ពី គ្រ ប់ តួ អ ង្គពាក់ព័ន្ធ ដែលជាកម្លាំងគាំទ្រដ៏សកម្មបំផុតក្នុងការលើកទឹកចិត្តដល់កីឡាករ កី ឡាកា រិ នី គ្រ ប់ ៗរូប។ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូកីឡា កីឡាករ កីឡាការិនីកម្ពុជា ទៅចូល រួ ម ការប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន នារ សៀ ល ថ្ងៃពុធ ទី២០ កញ្ញា ២០២៣ នៅវិមានសន្តិភាព សម្តេចធិបតី បានគូសប ញ្ជា ក់ ថា អ្វីដែលរឹ ត តែ ពិសេសសម្រាប់កម្ពុជា និងជាមោទនភាពជាតិនោះគឺភាពរួសរាយរាក់ទាក់ និ ងអំ ពើ ល្អ រ ប ស់ ក ម្ពុជា, ក្រុមកីឡាករ និងកីឡាការិនី, អ្នកគាំទ្រ និងប្រជាជនកម្ពុជា ចំពោះ គ្រប់ គ ណៈ ប្រ តិ ភូ កី ឡា បរទេសទាំងអស់ បានបង្កើតឱ្យមានការចងចាំដ៏ល្អអំពីកម្ពុជា។ សូមរម្លឹកថា ភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និ ង កី ឡា អា ស៊ា ន ប៉ារ៉ាហ្គេមលើកទី១២ គឺអាស្រ័យលើកត្តាសំខាន់មួយចំនួន ដូចជា៖

(១.) កា រ យ កចិត្តទុកដាក់ខ្ពស់ចំពោះការរៀបចំរបស់កម្ពុជា ដែ លបានឆ្លុះបញ្ចាំង តាមរ យៈស្ត ង់ ដា រ នៃ កា រ ប្រកួត, ពិធីបើក, ពិធីបិទ, ហេដ្ឋារចនាសម្ព័ន្ធ និងការត្រៀមលក្ខណៈគ្រប់បែបយ៉ាង រួ ម ទាំ ង អ្ន ក ស្ម័គ្រចិត្តផងដែរ;

(២.) ការខិតខំប្រឹងប្រែងរបស់កីឡាករ និងកីឡាការិនីផ្ទាល់ បា នធ្វើ ឱ្យ ក ម្ពុ ជា ទទួលបានមេដាយសរុបចំនួន ២៨២ គ្រឿង ដែ លនេះ ពិតជា មាន អត្ថ ន័យ ធំ ធេ ង ណា ស់ ស ម្រា ប់ជាតិ ប្រៀបធៀបនឹងមេដាយដែលកម្ពុជាធ្លាប់ទទួលបានក្នុងអតីតកាល ហើ យ ក៏ បា ន ប ញ្ជា ក់អំពីការខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្តរបស់កីឡាករ និងកីឡាការិនី ប្រក ប ដោយសមត្ថភាព, ភាពជឿជាក់ និងការចូលរួមប្រកួតប្រជែងដោយស្មើមុខស្មើមាត់;

(៣.) ក ត្តា អំណោយផល ដែលទទួលបានពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ;

(៤.) កត្តា ថ្នា ក់ ដឹ ក នាំ ជាពិសេសការដឹកនាំរបស់ សម្តេចតេជោ ដែលមានចក្ខុវ័យវែងឆ្ងាយ និង កា រ ត្រៀ ម ល ក្ខ ណៈ ល្អប្រសើរ រួមទាំងការពុះពារគ្រប់ឧបសគ្គក្នុងដំណាក់កាលវិបត្តិនៃជំងឺកូវីដ-១៩ និង (

៥.) កា រចូ លរួមពីគ្រប់វិស័យពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់។ សម្តេចធិបតី ក៏បានសម្តែងនូវការថ្លែងអំណរគុណដល់គ្រូបង្វឹក ក្រុមការងារ និង គ្រ ប់ ភា គី ពាក់ព័ន្ធ ដែលបានត្រៀមលក្ខណៈ និងរៀបចំគ្រប់បែបយ៉ាងក្នុងការដឹកនាំកីឡាករ និងកី ឡា ការិនីរបស់យើង ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ, សា ធា រណរដ្ឋប្រជាមានិតចិន នាពេលខាងមុខនេះ ។ សម្តេចធិបតី បានជូនពរ និងប្រសិទ្ធពរ ដល់បងប្អូនកីឡាករ និងកីឡាការិនីទាំងអស់ ឱ្យ ទទួលបានជោគជ័យនិងនាំមកនូវកិត្តិយសសម្រាប់ជាតិ និងមាតុភូមិ ។ បន្ថែមលើនេះ ស ម្តេ ចធិបតី ក៏បានផ្តាំផ្ញើនូវអនុសាសន៍មួយចំនួនជូនដល់កីឡាករ និងកីឡាការិនីទាំងអស់ ស ម្រា ប់ការត្រៀមលក្ខណៈប្រកួតនាពេលខាងមុខ រួមមាន៖

(១.) បន្តហ្វឹកហាត់ និង ថែ បំ ប៉ ន សុ ខ ភា ពឱ្យបានល្អ,

(២.) ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ជាកីឡាករ និងកីឡាការិនី និង ជា មិ ត្ត ល្អ ដើម្បីបង្កើតនូវការចងចាំល្អពីកម្ពុជា ព្រោះអត្តពលិកកម្ពុជាម្នាក់ៗ សុ ទ្ធសឹ ងតែ ជាអ ង្គ ទូ ត តំ ណា ងឱ្យកម្ពុជា, (៣.) ចៀសវាងដាច់ខាតនូវការប្រើប្រាស់សារធាតុហាមឃាត់ និងខុ ស ពី ប ទ វិ ន័ យកីឡា,

(៤.) រក្សាសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក ឱ្យដូចជាសុភាសិត « នៅផ្ទះ ម្តាយ ទី ទៃ នៅព្រៃម្តាយតែមួយ» និង

(៥.) បន្តបង្កើនសាមគ្គីភាព និងមិត្តភាពជាមួយអត្តព លិក នៃ ប ណ្តា ប្រទេសនានា ក្រោមគោលការណ៍៖ ឈ្នះ គឺជាការបង្កើនមិត្តច្រើន និង ឈ រ លើក្រម សី ល ធ ម៌ល្អ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ