• ច័ន្ទ ២៩ មេសា ២០២៤ ០៨:០៨ ព្រឹក

ធនាគារជាតិកម្ពុជារំពឹងថាកំណើនសេដ្ឋកិច្ចនឹងបន្តសម្រេចបានក្នុងរង្វង់៥,៣%នៅ ឆ្នាំ២០២២នេះ

ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជាបានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាបន្តកើនឡើងក្នុងរង្វង់៥,៣%ក្នុងឆ្នាំ២០២២នេះដោយសារការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកនិងការវិលទៅរកភាពប្រក្រតីឡើងវិញនៃសកម្មភាពក្នុងស្រុក។នៅក្នុងរបាយការណ៍ឆមាសទី១និងទិសដៅការងារឆមាសទី២ចេញផ្សាយកាលពីពេលថ្មីៗនេះធនាគារជាតិនៃកម្ពុជាលើកឡើងថាកំណើនសេដ្ឋកិច្ចនេះបន្តគាំទ្រដោយវិស័យចម្បងៗរួមមានវិស័យកាត់ដេរដែលមានចំណែកធំជាងគេក្នុងវិស័យឧស្សាហកម្មកម្ពុជាវិស័យទេសចរណ៍វិស័យកសិកម្មនិងវិស័យសំណង់។នៅឆមាសទី១ឆ្នាំ២០២២នេះសេដ្ឋកិច្ចពិភពលោកបានបន្តងើបឡើងដោយសារភាពធូរស្រាលនៃវិបត្តិកូវីដ-១៩ដែលអំណោយផលដល់ដំណើរការផលិតកម្មពាណិជ្ជកម្មទេសចរណ៍និងការវិនិយោគ។ប៉ុន្តែកំណើនសេដ្ឋកិច្ចមានលឿនយឺតជាងការរំពឹងទុកនិងខុសគ្នាទៅតាមតំបន់ដោយសារឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននិងការចាប់ផ្តើមដកចេញនូវនយោបាយរូបិយវត្ថុនិងសារពើពន្ធវិត្ថារកម្មជាពិសេសក្នុងប្រទេសអភិវឌ្ឍន៍។

លោកជាចាន់តូទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថានៅកម្ពុជាការចាត់វិធានការបង្ការជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាពជាពិសេសការចាក់វ៉ាក់សាំងបង្កើនភាពស៊ាំរបស់ប្រជាជនបានរហូតដល់ជាង៩៤%នៃចំនួនប្រជាជនសរុបបានធ្វើឲ្យស្ថានភាពជំងឺកូវីដ-១៩មានភាពធូរស្រាលហើយរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញដោយដកចេញនូវវិធានការសុខាភិបាលនានាចំពោះភ្ញៀវទេសចរបរទេសចូលមកក្ពុជា។

លោកជាចាន់តូថ្លែងថា៖កត្តាអំណោយផលក្នុងស្រុកគួបផ្សំនឹងការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកបានជំរុញការនាំចេញផលិតផលកម្មន្តសាលនិងគាំទ្រដល់សកម្មភាពក្នុងវិស័យសំណង់និងអចលនទ្រព្យ។សូមបញ្ជាក់ថាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១ត្រូវប៉ាន់ស្មានថាសម្រេចបានក្នុងរង្វង់៣%ដែលសាររាជរដ្ឋាភិបាលសម្រេចបានប្រទេសនិងសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញកាលពីខែវិច្ឆិកាឆ្នាំ២០២២៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ