• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៣ ព្រឹក

មន្ត្រី ក.ប.ប. បានដកហូតទំនិញនិងឃាត់ស្ទាក់ចាប់ ការលួចចរាចរ សាច់/គ្រឿងក្នុងមាន់ ពុំមានអនុលោមភាព សរុបប្រមាណ ៣០០គីឡូក្រាម

នៅថ្ងៃទី១៣-១៥ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រី ក.ប.ប. សាខាខេត្តតាកែវ បន្ទាយមានជ័យ និងរាជធានីភ្នំពេញ ដែលទទួលបានការតែងតាំងជាមន្រ្តីស៊ើបអង្កេតក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងជាមន្ត្រីអធិការកិច្ចម្ហូបអាហារក្រោមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ បានបន្តអនុវត្តនូវតួនាទីរបស់ខ្លួន តាមរយៈការចុះត្រួតពិនិត្យការចរាចរទំនិញលើទីផ្សារ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងបេសកកម្មនេះ មន្ត្រីជំនាញបានបញ្ជាក់ថា បានធ្វើតេស្តបឋមលើទំនិញគ្រឿងសមុទ្រនិងណែម ដើម្បីស្វែងរកក្រែងមានការដាក់សារធាតុគីមីផ្សេងៗ ត្រួតពិនិត្យទំនិញហូបចុកចម្រុះគ្រប់ប្រភេទ និងឃាត់ស្ទាក់រថយន្តដឹកទំនិញសង្ស័យពុំមានភាពអនុលោមតាមបទដ្ឋានបច្ចេកទេសដែលលួចនាំចូលតាមច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅ។

ជាលទ្ធផល មន្ត្រីយើងពុំបានរកឃើញមានសារធាតុគីមីលើទំនិញគ្រឿងសមុទ្រនិងណែមនោះទេ ដោយឡែកបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់រួមមានស្ករគ្រាប់ នំ ប្រហិតសាច់គោ/ត្រី សរុបចំនួន ៩០.៤៣គីឡូក្រាម បារី ពុំមានអនុលោមភាពចំនួន ៥០កញ្ចប់ ភេសជ្ជៈរំលោភសិទ្ធិផ្តាច់មុខចំនួន ១៩៨.៧២លីត្រ និងជាពិសេសរកឃើញនិងឃាត់ទុកនូវ ឆ្អឹងមាន់ព្រលះសាច់ គ្រឿងក្នុងមាន់ និងឈាមមាន់ ដែលពុំមានឯកសារពាក់ព័ន្ធនឹងការនាំចូល គ្មានប្រភពច្បាស់លាស់ ហើយមធ្យោបាយដឹកជញ្ជូនពុំត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស សម្រាប់លក្ខខណ្ឌតម្រូវផ្នែកសីតុណ្ហភាព ចំពោះផលិតផលក្លាស្សេ ឬបង្កក សរុបចំនួន ១៦០គីឡូក្រាម។ ទំនិញពុំមានភាពប្រក្រតីទាំងនោះត្រូវបានមន្ត្រីជំនាញ ដកហូតយកមករក្សាទុកដើម្បីចាត់វិធានការបន្ត ដោយឡែកម្ចាស់ទំនិញត្រូវប្រឈមមុខនឹងការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញ ស្របតាមច្បាប់ជាធរមាន។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ