• ច័ន្ទ ២៩ មេសា ២០២៤ ០២:១២ ព្រឹក

បង់រំលស់ម៉ូតូក្រុមហ៊ុនបាន4ខែយកម៉ូតូទៅលក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល÷នារីម្នាក់បានព្រមព្រៀងជា មួយក្រុមហ៊ុនទិញលក់ម៉ូតូដោយបានទិញម៉ូតូពីក្រុមហ៊ុនក្នុងលក្ខខណ្ឌបង់រំលស់រយៈ ពេល 3 ឆ្នាំ។លុះបង់បានរយៈពេល 4 ខែនារីដែលជាភាគីអ្នកទិញបានយកម៉ូតូនោះទៅលក់បាត់ជាហេតុធ្វើឲ្យតំណាងក្រុមហ៊ុនដាក់ពាក្យបណ្តឹងប្តឹងទៅសមត្ថកិច្ចឲ្យឃាត់ ខ្លួនភាគីដែលជាអ្នកទិញយកមកចាត់ការតាមនីតិវិធី។ ករណីឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី18៊ខែកញ្ញាឆ្នាំ 2023ដែលករណីនេះបានកើត ឡើងកាលពីថ្ងៃទី6ខែមេសាឆ្នាំ2023វេលាម៉ោង10និង00នាទីនៅចំណុចកើតហេតុភូមិលេខ1(ក)សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថាជន រងគ្រោះឈ្មោះគង់ពិសិដ្ឋអាយុ 28 ឆ្នាំជន ជាតិខ្មែរមានទីលំនៅភូមិព្រែកក្តីឃុំព្រែកតាទែនស្រុកពញ្ញាឮខេត្តកណ្ដាលមុខរបរបុគ្គ លិកក្រុមហ៊ុន។ជនសង្ស័យឈ្មោះជាចរិយាភេទស្រីអាយុ 31 ឆ្នាំជនជាតិខ្មែរទីលំនៅភូមិលេខ1(ក)សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល(ឃាត់ខ្លួន)។

ប្រភពដដែលបន្តថាកាលពីថ្ងៃទី 6 ខែមេសាឆ្នាំ 2023វេលាម៉ោង10និង00នាទីជនសង្ស័យជាចរិយាបានមកទិញម៉ូតូម៉ាកហុងដាBEATពណ៌សស៊េរីឆ្នាំ2022 ពាក់ស្លាកលេខកណ្ដាល-1AR- 1158នៅក្រុមហ៊ុនហុងដាសាខាព្រែកព្នៅរាជធានីភ្នំពេញក្នុងតម្លៃ2300ដុល្លារដោយបង់រំលស់រយៈពេល 3 ឆ្នាំបង់ក្នុង1ខែ90ដុ ល្លារ។ ក្រោយមកជនសង្ស័យបានបង់រំលស់ឲ្យក្រុមហ៊ុនបានតែចំនួន4ខែក៏ឈប់បង់ហើយយកម៉ូតូទៅលក់បាត់។លុះដល់ថ្ងៃទី18ខែកញ្ញាឆ្នាំ2023ខាងក្រុមហ៊ុនក៏បានឃើញជនសង្ស័យរួចប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំឲ្យឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍តែម្តង។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានរៀបរាប់ប្រាប់សមត្ថកិច្ចថារូបខ្លួនពិតជាបានមកបង់រំលស់ម៉ូតូម៉ាកហុងដាBEATពណ៌ សឆ្នាំ2022ស្លាកលេខកណ្តាល-1AR -1158ក្នុងតម្លៃ 2300 ដុល្លារនៅក្រុមហ៊ុន ហុងដារួចយកទៅលក់ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលក្រុងតា ខ្មៅ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ