• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៧ ព្រឹក

សម្តេចនាយករដ្ឋមន្រ្ដីណែនាំឱ្យតាមខេត្តនីមួយៗ គិតគូចេញគោលការណ៍ទាក់ទាញការវិនិយោគ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យតាមខេត្តនីមួយៗ គិតគូចេញគោលការណ៍ទាក់ទាញការវិនិយោគ ក្នុងនោះមានដូចជា វិស័យរោងចក្រ សហគ្រាស ទេសចរណ៍ ដើម្បីកំណើនការងារ កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាសចំនួន១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែ នាំដល់បណ្ដារាជធានី-ខេត្ត ត្រូវធ្វើយ៉ាងណាប្រកួតគ្នាស្វែងរកវិនិយោគិន មកខេត្តរបស់ខ្លួន ឬអាចនិយាយ បានថា (ទាក់ម៉ូយ) ស្របទៅតាមសក្តានុពលរបស់ខេត្តដែលមានស្រាប់ ខណៈរាជរដ្ឋាភិបាលបាន ធ្វើវិមជ្ឈការប្រគល់អំណាចទៅដល់ថ្នាក់ក្រោមជាតិរួចអស់ហើយ។ តាមរយៈខេត្តនីមួយៗ គួរពិនិត្យទៅលើ គោលការណ៍ណាមួយ ដើម្បីទាក់ទាញអ្នកវិនិយោគទាំងខ្មែរនិងបរទេស។ សម្ដេចធិបតី បញ្ជាក់ថា ប្រសិនបើខេត្តខ្លះមានសក្តានុពលទេសចរណ៍ ហើយក្រៅពីគោលនយោបាយ អនុគ្រោះរបស់រាជរដ្ឋាភិបាល ដូច្នោះខេត្តអាចពិចារណា

ថាតើអាចអនុគ្រោះអ្វីបន្ថែមទៀតដល់អ្នកវិនិយោគ ទាំងនោះ ក្នុងវិស័យទេសចរណ៍។ សម្ដេចធិបតីបន្ថែមថា នៅក្នុងនោះប្រទេសខ្លះ គឺក្នុងខេត្តនីមួយៗ គឺមាន ការប្រកួតគ្នា ដើម្បីទាក់ទាញអ្នកវិនិយោគ ព្រោះបញ្ហានេះមិនអាចរាជរដ្ឋាភិបាលធ្វើតែឯងបាននោះទេ ដោយខេត្តនោះ ត្រូវបង្ហាញទៅកាន់អ្នកវិនិយោគពីសក្តានុពលរបស់ខ្លួន «ទាក់ម៉ូយនេះ គឺដើម្បីបានផលប្រយោជន៍ទាំងអស់គ្នា ទាក់ម៉ូយថ្នាក់ជាតិជាតិទីមួយ គឺត្រូវធ្វើផ្ទះខ្លួនឯងឱ្យស្អាត សម្របសម្រួលបរិស្ថានគ្រួសាររបស់ខ្លួនក្នុងវិស័យនីមួយៗឱ្យបានល្អ ហើយក្នុងនោះឧទាហរណ៍ដូចជាវិស័យការងារ ត្រូវតែឱ្យមានសុខដុមរមនា កូនចៅ កាន់តែមានសុខភាព

កាន់តែមានសមត្ថភាព កម្លាំងពលកម្មកាន់តែទំនើប ដូច្នេះនៅពេលដែលយើងហៅ អ្នកវិនិយោគខាង បច្ចេកវិទ្យាអាយធី ប្រើប្រាស់នូវបង្កើតអ្វីផ្សេងៗដែលកូនចៅយើង ក៏ត្រូវតែត្រៀមលក្ខណៈរៀនសូត្រ អប់រំអីជាដើម។ គេមកដាក់គោលនយោបាយយ៉ាងម៉េច ដូច្នេះផ្ទះយើងស្អាត យើងហៅគេមក ខណៈដែលខ្ញុំក្នុងរយៈពេលបីសប្ដាហ៍នេះ គឺដើរទាក់ម៉ូយ គឺមិនត្រឹមតែទាក់ម៉ូយនៅក្នុងប្រទេសនោះ ទេគឺចេញទាក់ម៉ូយនៅក្រៅប្រទេសថែមទៀត។ ដោយកាលពីអាទិត្យមុនទៅ អាស៊ាន ទៅដល់ជួបជាមួយមេដឹកនាំជប៉ុន មេដឹកនាំចិន មេដឹកនាំប្រទេសអាស៊ានទាំងអស់ ដែលអាចធ្វើទៅបាន ដើម្បីពង្រីកការទាក់ទងឲ្យគេវិនិយោគនៅក្នុងប្រទេសយើង។»

អត្ថបទពេញនិយម

ពត៍មានថ្មីៗ