• ច័ន្ទ ២៩ មេសា ២០២៤ ០៦:២៦ ព្រឹក

កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ត្រឹមតែរយះពេល១យប់ បានប្រមូលជនអានាថាចំនួន២៣នាក់និងនិងបង្រ្កាបបានជនសង្ស័យគ្រឿងញៀនចំនួន៥នាក់

 

តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានចុះធ្វើរដ្ឋបាលចំនួន១ទីតាំង ស្ថិតនៅសំណង់មិនរៀបរយភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមវត្តមានចូលពីលោក ហែម ដារឹទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ -លោកអភិបាលរង លោកអធិការរង លោកមេបញ្ជារង លោកចៅសង្កាត់ លោកនាយប៉ុស្តិ និងមន្ត្រីជាច្រើនរូបទៀត។ ជាលទ្ធផលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានប្រមូលជនអនាថាចំនួន២៣នាក់ ស្រី០៦នាក់។បច្ចុប្បន្នជនអនាថាទាំង២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។ ដោយឡែកកាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៣នេះ កម្លាំងនគរបាលខណ្ឌមានជ័យ បានបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៣ទីតាំងផ្សេងគ្នាក្នុងខណ្ឌមានជ័យ។

ករណីទី១ វេលាម៉ោង ១២និង៣០នាទីយប់ឈានចូលថ្ងៃទី១៨ខែកញ្ញា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣បានចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្តមូលដ្ឋាន ដល់ចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រទះឃើញជនសង្ស័យ ០៣នាក់ កំពុងតែជិះម៉ូតូ ០១គ្រឿង ដោយមានការសង្ស័យបានហៅធ្វើការត្រួតពិនិត្យប្រទះឃើញក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់ថង់តូច លាក់ទុកក្នុង ហោប៉ៅស្ដាំខាងក្រោយរបស់ ឈ្មោះ ម៉ៅ សំណាង ហើយក៏ឃាត់ខ្លួនជនសង្ស័យទាំង ០៣ នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ តែម្ដង។ ជនសង្ស័យ ១,ឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិអន្លុងគង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ២,ឈ្មោះ យុទ្ធ ប្រុសពេជ្រ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិអន្លុងគង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ៣,ឈ្មោះ វណ្ណា ពេង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ភូមិអន្លុងគង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកមាន ១-ម៉ូតូ ០១ គ្រឿង ម៉ាកហុងដា C-១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ

១JT-៧៣៨៧,-ក្រាមពណ៌សថ្លា ចំនួន ០១ កញ្ចប់ថង់តូច ,ទូរស័ព្ទចំនួន ០១ គ្រឿងម៉ាក oppo ចាស់។បច្ចុប្បន្នជនសង្ស័យ០៣នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីអនុវត្តតាមនីតិវិធី ។ ករណីទី២ ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធការក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១និង៣០នាទីរឡងអាធ្រាត្រឈានចូលថ្ងៃទី ១៨ខែកញ្ញា ឆ្នាំ២០២៣ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣បានចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្តមូលដ្ឋាន ដល់ចំណុចផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រទះឃើញជនសង្ស័យ ០១នាក់ កំពុងតែជិះម៉ូតូ ០១គ្រឿងដោយមានការសង្ស័យបានហៅធ្វើការត្រួតពិនិត្យប្រទះឃើញក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់ថង់តូច លាក់ទុកក្នុង ដៃខាងឆ្វេង របស់ ឈ្មោះ ចាន់ វាសនា ហើយក៏ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ តែម្ដង។វត្ថុតាងចាប់យកមាន៖ -ម៉ូតូ ០១ គ្រឿង ម៉ាកប៊ីត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ១FZ-៧០៩៩,ក្រាមពណ៌សថ្លា ចំនួន ០១ កញ្ចប់ថង់តូច។ បច្ចុប្បន្នជនសង្ស័យត្រូវ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីអនុវត្តតាមនីតិវិធី ។

ករណីទី៣ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី ១៨ខែកញ្ញាឆ្នាំ២០២៣ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ បានចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្តមូលដ្ឋាន ដល់ចំណុចផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រទះឃើញជនសង្ស័យ ០១នាក់ កំពុងដើរ ដោយមានការសង្ស័យបានហៅធ្វើការត្រួតពិនិត្យប្រទះឃើញក្រាមពណ៌សថ្លាចំនួន ០៣ កញ្ចប់ថង់តូច លាក់ទុកក្នុង ដៃខាងឆ្វេង របស់ ឈ្មោះ ម៉ី មឿនសុខម៉េង ហើយក៏ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ តែម្ដង។ វត្ថុតាងចាប់យកមាន១-ក្រាមពណ៌សថ្លា ចំនួន ០៣ កញ្ចប់ថង់តូច។ បច្ចុប្បន្នជនសង្ស័យ០១នាក់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីអនុវត្តតាមនីតិវិធី ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ