• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៤០ ល្ងាច

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឲ្យពល រដ្ឋអាជ្ញាធរខណ្ឌ,សង្កាត់,មន្ទីរនិងគ្រឹះស្ថានឯកជនទាំងអស់ត្រូវចូលរួមធ្វើការវាយគងទូងស្គរ,ទះប៉ោតនិងគោះត្រដោកតាមគ្រប់យោបាយនៅម៉ោង7និង00នាទីព្រឹកនៅថ្ងៃពុធទី 20 ខែកញ្ញាឆ្នាំ 2023

ភ្នំពេញ÷រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងឲ្យពលរដ្ឋនិងអាជ្ញាធរខណ្ឌ,សង្កាត់,មន្ទីរនិងគ្រឹះស្ថានឯកជនទាំង អស់ត្រូវចូលរួមធ្វើការវាយគង,ទូងស្គរ,ទះប៉ោតនិងគោះត្រដោកតាមគ្រប់មធ្យោបាយនៅម៉ោង 7និង00នាទីព្រឹកនៅថ្ងៃពុធទី20 ខែកញ្ញាឆ្នាំ2023។

អនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី 17 ខែកញ្ញាឆ្នាំ 2023 ដើម្បីអបអរ សាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិនិងប្រជាជនកម្ពុជាទាំងមូលនាឱកាស"រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ÷រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដូចខាងក្រោម÷

1គ្រប់ស្ថាប័នរដ្ឋ,ឯកជន,រដ្ឋបាលខណ្ឌ-សង្កាត់មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ, រោងចក្រ,សហគ្រាស,ក្រុមហ៊ុន,សាលារៀន,មន្ទីរពេទ្យ,វត្តអារាម,វិហារសាសនានិងប្រ ជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញសូមរួមគ្នាធ្វើការវាយគង,ទូងស្គរ,ទះប៉ោតនិងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាននាវេលាម៉ោង7និង00នាទីព្រឹកនៅថ្ងៃ ពុធទី20ខែកញ្ញាឆ្នាំ2023នៅគ្រប់ទីកន្លែងសាធារណៈរួមមានទីស្តីការក្រសួង-ស្ថាប័នសាលារាជធានីភ្នំពេញ,សាលាខណ្ឌ-ស ង្កាត់,សាលារៀន,មន្ទីរពេទ្យ,គ្រប់វត្តអារាមនិងសាលាបុណ្យព្រមទាំងទីប្រជុំសហគមន៍នៅតាមភូមិឲ្យបានច្រើនកុះករខ្ញៀវខ្ញារប្រកបដោយសេចក្តីសប្បាយរីករាយនិងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ។

2-គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ត្រូវណែនាំតាមមូលដ្ឋានរៀងៗខ្លួនឲ្យចងទង់ជាតិនៅគ្រប់ទីតាំងនិងគ្រប់លំនៅឋាន។

3-មន្ទីរព័ត៌ មានរាជធានីភ្នំពេញត្រូវតាំងបណ្តាញវិទ្យុនិងស្ថានីយ៍ទូរទស្សន៍ចុះធ្វើសកម្មភាពយកព័ត៌មាន,ថតរូបនិងថតវីដេអូនូវរាល់សកម្ម ភាពនិងទិដ្ឋភាពជាក់ស្ដែងនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ហើយត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមទុកជាមុនគ្រប់ស្ថាប័នរដ្ឋ,ឯកជន,រដ្ឋបាលខណ្ឌ-សង្កាត់មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ,រោងចក្រ,សហគ្រាស,ក្រុម ហ៊ុន,សាលារៀន,មន្ទីរពេទ្យ,វត្តអារាមវិហារសាសនានិងប្រជាពលរដ្ឋទាំងអស់ក្នុងរាជ ធានីភ្នំពេញនឹងចូលរួមអនុវត្តន៍តាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះប្រកបដោយមោទ កភាពនិងឈរលើស្មារតីសាមគ្គីជាតិជាធ្លុង មួយជាក់ជាមិនខាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ