• ច័ន្ទ ២៩ មេសា ២០២៤ ១១:១៩ ព្រឹក

រន្ទះមិនប្រណីប្រល័យជីវិតប្រពន្ធប្ដីរងរបួសធ្ងន់

ស្វាយរៀង÷ករណីគ្រោះធម្មជាតិមួយបានកើតឡើងខណ:ដែល2នាក់ប្ដីប្រពន្ធកំពុងច្រូតស្មៅនៅឯវាលស្រែតែចៃដន្យអាក្រក់មានភ្លៀងនិងរន្ទះបាញ់ត្រូវ1គ្រាប់បណ្តាលឲ្យស្លាប់និងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានទាំងថ្ងៃត្រង់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 12និង 30 នាទីថ្ងៃទី 17 ខែកញ្ញាឆ្នាំ 2023 ស្ថិតនៅភូមិទួលសាលាឃុំជ្រុងពពេ លស្រុករំដួល។ យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថាស្ត្រីជាប្រពន្ធដែលស្លាប់មានឈ្មោះជូសុ វណ្ណដារាអាយុ35ឆ្នាំមុខរបរកសិករនៅភូមិទួលសាលាឃុំជ្រុងពពេលស្រុករំដួលនិងប្ដីរងរបួសធ្ងន់មានឈ្មោះពៀនរ៉ាអាយុ 32 ឆ្នាំមុខរបរកសិករ។ តាមសាក្សីឲ្យដឹងថាមុនកើតហេតុគេឃើញ 2នាក់ប្ដីប្រពន្ធបាននាំគ្នាជិះម៉ូតូទៅច្រូតស្មៅនៅឯវាលស្រែខាងក្រោយផ្ទះចម្ងាយ 200 ម៉ែត្រឲ្យគោស៊ី។ក្រោយមកស្រាប់តែមេឃង ងឹតនិងមានភ្លៀងរលឹមស្រិចៗខណៈនោះមានរន្ទះបាញ់1គ្រាប់ឮសូផាំងធ្វើឲ្យអ្នកភូមិម្នាក់ៗរត់ចូលជ្រកក្រោមផ្ទះរៀងៗខ្លួន។

ប្រភពបន្តថាក្រោយពីរាំងភ្លៀងស្រាប់តែមានការភ្ញាក់ផ្អើលដោយប្រទះឃើញ2នាក់ប្ដីប្រពន្ធដេកដួលលើវាលស្រែទើបអ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះនិងរាយ ការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលប៉ុន្តែអកុសលស្ត្រីជាប្រពន្ធបានដាច់ខ្យល់ស្លាប់ចំណែកប្ដីត្រូវបានបញ្ជូនបន្តទៅព្យា បាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ សពស្ត្រីជាប្រពន្ធត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃ ណីទាំងក្តុកក្តួលបំផុត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ