• ច័ន្ទ ២៩ មេសា ២០២៤ ០៦:២១ ព្រឹក

រាជរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ទេសចរណ៍ សៀមរាប-អង្គរ

ភ្នំពេញ៖តាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍បានឲ្យដឹងនៅព្រឹកថ្ងៃពុធទី៣ខែសីហាឆ្នាំ២០២២នេះថា៖រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការគ្រប់គ្រងនិងការអភិវឌ្ឍទេសចរណ៍សៀមរាប-អង្គរដើម្បីដឹកនាំសម្របសម្រួលនិងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាបដោយអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ឲ្យមានប្រសិទ្ធភាពសំដៅបង្កើនភាពប្រកួតប្រជែងនិងធានាបាននូវនិរន្តរភាព។
ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថាយោងតាមអនុក្រឹត្យនេះការគ្រប់គ្រងនិងការអភិវឌ្ឍទេសចរណ៍នៅតាមតំបន់ទេសចរណ៍អាទិភាពត្រូវមានអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកដែលស្ថិតក្រោមការគ្រប់គ្រងរបស់គ,អ,ទ,ស។សូមជម្រាបថាអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកត្រូវបានបង្កើតឡើងតាមតំបន់ចំនួន៦ដូចខាងក្រោម៖
១/តំបន់ឧទ្យានជាតិភ្នំគូលែន
២/តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី
៣/តំបន់បេតិភណ្ឌអង្គរ
៤/តំបន់ក្រុងសៀមរាប
៥/តំបន់បឹងទន្លេសាប
៦/តំបន់ទេសចរណ៍សៀមរាបថ្មី៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ