• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤១ ព្រឹក

កម្លាំងនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនអ្នកញៀនល្បែង9នាក់ក្នុងទីតាំងបនល្បែងដ៏ធំនៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ÷ទីតាំងបនល្បែងបញ្ជល់មាន់, ល្បែងអាប៉ោងតាមអនឡាញនិងលេងបៀរស្ទើរគ្រប់ប្រភេទដ៏ធំមួយកន្លែងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះឆ្មក់បង្ក្រាបនិងឈានដល់ការឃាត់ខ្លួនអ្នក ញៀនល្បែងចំនួន9នាក់(ស្រី1នាក់)និងដក ហូតវត្ថុតាងពាក់ព័ន្ធបទល្មើសល្បែងស៊ីសង មួយចំនួនដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើ សចោរកម្មផ្សេងៗដូចជាអំពើលួច,ឆក់,ប្លន់, ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលដាក់ចេញដោយក្រសួងម ហាផ្ទៃរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោកវីរៈសេនីយ៍ទោម៉មសាវននា យការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ថាប្រតិបត្តិការលបឆ្មក់បង្ក្រាបទីតាំងបនល្បែងបញ្ជល់មាន់,ល្បែងអាប៉ោងតាមអនឡាញនិងលេងបៀរគ្រប់ប្រភេទដ៏ធំមួយកន្លែងរហូតឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន9 នាក់នេះគឺបានអនុវត្តន៍ឡើងដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោជួនណារិន្ទអគ្គស្នងការរងនិងស្នងការនគរបាលរាជធា នីភ្នំពេញហើយក៏មានការជំរុញបន្ថែមពីស្នង ការរងទទួលផែនការងារក្រោមការសម្របស ម្រួលផ្នែកនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញស្ថិតនៅភូមិដើមគសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារនារសៀលថ្ងៃទី16ខែកញ្ញាឆ្នាំ2023។

លោកវរសេនីយ៍ទោម៉មសាវនបានបញ្ជាក់ទៀតថាបន្ទាប់ពីបង្ក្រាបនិងបញ្ចប់ប្រតិបត្តិការក្នុងការបិទទីតាំងបងល្បែងបញ្ជល់មាន់, អាប៉ោងតាមអនឡាញនិងលេងបៀរស្ទើរ គ្រប់ប្រភេទនេះដែរសម្រាប់ជនសង្ស័យដែលជាអ្នកញៀនល្បែងទាំង9នាក់និងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនត្រូវបានបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរៀបចំកសាងសំណុំ រឿងក្នុងការបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ