• ច័ន្ទ ២៩ មេសា ២០២៤ ០៣:០៥ ព្រឹក

ព្រឹត្តិការណ៍"ពិព័រណ៍អាស៊ាន-ចិនលើកទី 20"គឺពិតជាបានដើរតួនាទីសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-ចិនឲ្យកាន់ តែមានសន្ទុះខ្ពស់ឡើង

ទីក្រុងណាននីង÷សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនិងលោកស្រីបណ្ឌិតពេជ្រចន្ទមុន្នីហ៊ុនម៉ាណែតសូមកោតសរសើរនិងវាយ តម្លៃខ្ពស់ចំពោះលោកស្រីថ្នាក់ដឹកនាំនិងក្រុមការងារក្រសួងពាណិជ្ជកម្មនិងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីងព្រម ទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ក៏ ដូចជាបងប្អូនក្នុងវិស័យឯកជនដែលបានប្រឹងប្រែងក្នុងការរៀបចំស្តង់ពិព័រណ៍និងពន្លាជាតិព្រមទាំងបាននាំយកផលិតផលរបស់កម្ពុជាមកតាំងបង្ហាញដល់សាធារណ

ជនក្នុងកម្មវិធី"ពិព័រណ៍អាស៊ាន-ចិនលើកទី20"ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី17 -19កញ្ញា2023នៅទីក្រុងណាននីងសាធារ ណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានេះសម្តេចធិបតីក៏សុំថ្លែងអំណរ គុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្វាងស៊ីនៃតំបន់ស្វយ័តក្វាងស៊ីសាធារណរដ្ឋប្រជាមា និតចិនដែលផ្ដល់នូវបដិសណ្ឋារកិច្ចប្រកប ដោយភាពកក់ក្តៅនិងយកចិត្តទុកដាក់ខ្ពស់ចំពោះគណៈប្រតិភូកម្ពុជាក៏ដូចជាសហការនិងសម្របសម្រួលម្រាប់ក្រុមការងារពាក់ ព័ន្ធទាំងអស់ដើម្បីរៀបចំការនាំយកផលិត ផលរបស់កម្ពុជាមកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អាស៊ាន-ចិនលើកទី20នេះប្រកប ដោយភាពទាក់ទាញនិងសម្រេចបានលទ្ធ ផលល្អប្រសើរ។

កិច្ចការនេះគឺជាការរួមចំណែកលើកកម្ពស់កិត្យានុភាពនិងវប្បធម៌ជាតិនៅលើឆាកអន្តរ ជាតិតាមរយ:ការតាំងបង្ហាញដល់ប្រជាជនបរទេសឲ្យបានស្គាល់ផលិតផលខ្មែរក៏ដូច ជាដើម្បីជំរុញសក្តានុពលវិនិយោគសម្រាប់កម្ពុជា។មួយវិញទៀតព្រឹត្តការណ៍នេះគឺពិត ជាបានដើរតួនាទីសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-ចិនឲ្យកាន់តែមានស ន្ទុះខ្ពស់ឡើងជាពិសេសក្នុងបរិបទនៃការងើបឡើងចេញពីវិបត្តិនៃជំងឺកូវីដ-19។

ក្រសួង-ស្ថាប័នពាក់ព័ន្ធនានាដែលបានចូលរួមមានជាអាទិ៍÷ -ក្រសួងពាណិជ្ជកម្ម -ក្រសួងទេសចរណ៍ -ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា -ក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ -ក្រសួងវប្បធម៌និងចិត្តសិល្បៈ -ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ -ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ -សាលារាជធានីភ្នំពេញ -ស្ថានទូតកម្ពុជាប្រចាំប្រទេសចិន -ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ -ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញហិរញ្ញវត្ថុ -ក្រសួងរ៉ែនិងថាមពល -សភាពាណិជ្ជកម្ម -វិស័យឯកជនកម្ពុជាមកចូលរួមតាំងពិព័រ ណ៍(សគ្រាសធុនតូចនិងមធ្យម)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ