• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៨ ព្រឹក

សមត្ថកិច្ចចាប់ខ្លួនបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែលតាំងខ្លួនជាជំនួយការសម្តេចធិបតី ហ៊ុន ម៉ាណែត

កម្លាំងនគបាលនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែលបានតាំងខ្លួនជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួននៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ នៅចំពោះមុខមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងឯកសារព្រះរាជក្រឹត្យចំនួន០២: ទី១-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣, ទី២-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយការសម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី០៤/០៩/២៣ និងក្លែងនាម ប័ណ្ណ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

.ការក្លែងឯកសារខាងលើ ខ្លួនគេបានផលិតដោយប្រើកុំព្យូទ័រផ្ទាល់ខ្លួន តាមកម្មវិធី Microsoft Word និង Adobe Photoshop ធ្វើនៅទីតាំងផ្ទះលេខ១៥៥ ផ្លូវ៧A សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ