• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣៧ ព្រឹក

គ្រំចំពុះទានាំចេញទៅលក់ក្រៅប្រទេសមានការកើនឡើង

ភ្នំពេញ÷តាមការបញ្ជាក់ពីអនុប្រធានតំ បន់ការពារធម្មជាតិពាមក្រសោបខេត្តកោះ កុងលោកវង្សតារាបានឲ្យដឹងថាបើគិតមក ដល់ពាក់កណ្ដាលខែកញ្ញាឆ្នាំ 2023 នេះសន្ទុះនៃការលក់គ្រុមចំពុះទាទាំងទីផ្សារក្នុងស្រុកនិងនាំចេញទៅលក់ក្រៅប្រទេសពិសេ សប្រទេសថៃគឺមានការកើនឡើង។គិតមកដល់ពេលនេះបរិមាណលក់ចេញប្រមាណជាង2400តោន។បើតាមទំហំការលក់ដូចសព្វថ្ងៃលោករំពឹងថាអាចនឹងឡើងដល់ជិត3000តោនគ្រប់ឬអាចលើសផែន ការផង។

លោកអនុប្រធានតំបន់ការពារធម្មជាតិបានបញ្ជាក់បន្ថែមថា÷ក្នុងឆ្នាំនេះដែរទីផ្សារនាំគ្រំចំពុះទាចេញទៅកាន់ប្រទេសថៃប្រមា ណ75%ដោយក្នុងមួយថ្ងៃនាំចេញបរិមាណប្រមាណ50ទៅ60តោន។បរិមាណនេះនៅតែរក្សាថេរបើទោះបីរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសវៀតណាមដែលធ្លាប់តែទិញគ្រំចំពុះទាក្នុងមួយថ្ងៃចាប់ពី 10 តោនឡើងបានផ្អាកសកម្មភាពចាប់ពីជំងឺកូវីដ19រាតត្បាតមកក៏ដោយ។ សូមជម្រាបជូនថាសហគមន៍តំបន់ការ ពារធម្មជាតិពាមក្រសោបមានចម្ងាយប្រ មាណ7គីឡូម៉ែត្រពីក្រុងខេមរភូមិមិន្ទខេត្ត កោះកុង។គិតមកដល់ខែកញ្ញានេះរដូវកាលប្រមូលគ្រំចំពុះទាជិតបិទបញ្ចប់ហើយនិងបើគិតពីបរិមាណនៃការលក់គ្រំចំពុះទានាឆ្នាំនេះនៅតំបន់ការពារធម្មជាតិពាមក្រ សោមខេត្តកោះកុងបានប្រមាណជាង 2,400តោនដែលចំនួននេះកើនឡើងបើធៀបនឹងឆ្នាំ2022ការលក់ចេញមានត្រឹមតែជាង2000តោនបន្តិចបន្តួចប៉ុណ្ណោះ។

ចំណែកក្រុមប្រជាសហគមន៍ចិញ្ចឹមគ្រំចំ ពុះទាសម្រាប់ផ្គង់ផ្គង់លើទីផ្សារបានប្រ មាណ2,500ទៅ3000តោនក្នុងមួយរដូវ។ពួកគាត់ចាប់ផ្តើមប្រមូលផលពីខែវិច្ឆិ កាដល់ខែមីនាជារៀងរាល់ឆ្នាំ។ ជាមួយគ្នានោះអ្នកចិញ្ចឹមគ្រំចំពុះទាដែលមានឈ្មោះបោះសំឡេងនិងជាអ្នកវេចខ្ចប់គ្រំចំពុះទាលក់ក្នុងស្រុកផងក៏បានឲ្យដឹងដែរថា÷"មកដល់ជិតពាក់កណ្តាលខែកញ្ញាឆ្នាំ2023នេះការលក់គ្រំចំពុះទាបានប្រុមាណជាង80%ហើយការប្រមូលផលនេះដែរគឺចុងដៃ។យើងឃើញថាការគាំទ្ររបស់អតិ ថិជនក្នុងស្រុកបានកើនឡើងប្រមាណ25% ដែលកាលពីមុនការលក់ក្នុងស្រុកបានតែប្រមាណ10-15%ប៉ុណ្ណោះ។ការលក់គ្រំចំ ពុះទាក្នុងស្រុកច្រើនតែតាមផ្សារទំនើបតូចធំភោជនីយដ្ឋានជាដើមតែប៉ុណ្ណោះ។ពេលនេះគ្រំចំពុះទាដែលកែច្នៃរួចហើយលក់ចេញក្នុងមួយខែបានជិត2តោនបើគិតជាឆ្នាំនេះបានប្រមាណជិត20តោនផងដែរ។ ដោយឡែកឈ្មួញកណ្តាលដែលនាំគ្រំចំ

ពុះទាទៅកាន់ទីផ្សារប្រទេសថៃលោកវិឆេបានបញ្ជាក់ដែរថា÷គ្រំចំពុះទាប្រទេសកម្ពុជាមានទីផ្សារល្អនៅប្រទេសថៃដោយសាច់វាទន់មានខ្លាញ់និងសាច់ច្រើន។នៅទីនោះគេក៏ចូលចិត្តបរិភោគ។ជាទូទៅនៅរដូវប្រមូលផលការនាំចេញទៅប្រទេសថៃក្នុងមួយថ្ងៃមិនទាបជាង50តោនទេ។ សូមជម្រាបជូនថាចំពោះគ្រំចំពុះទាសម្រាប់នៅប្រទេសកម្ពុជាទីតាំងដែលមានគ្រំចំពុះ ទានេះមាន3កន្លែងក្នុងខេត្តកោះកុងដែលស្ថិតនៅភូមិសាស្ត្រដែនជម្រកសត្វព្រៃពាម ក្រសោបគឺទី1÷មុខលំហ,ពាមក្រសោបចាស់,ទី2÷នៅកោះកាងនិងទី3÷ចំណុចឡាំដាំជាប់នឹងឈូងជ្រោយប្រស់។សម្រាប់ទីផ្សារដែលធំជាងគេគឺនៅពាមក្រសោបនេះតែម្តង។គ្រំចំពុះទាត្រូវបានប្រជាសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបខេត្តកោះ កុងចិញ្ចឹមតាមបែបធម្មជាតិតាមរយ:ការបោះបង្គោលចំនួនចាប់ពី1ពាន់ដល់ជាង1 សែនបង្គោលនៅក្នុងផ្ទៃដៃទឹកសមុទ្រ។គ្រំប្រភេទនេះនឹងផ្តល់ផលចាប់ពីខែវិច្ឆិកាដល់ខែមីនាជារៀងរាល់ឆ្នាំ។សម្រាប់គ្រំចំពុះទាស្រស់ត៊ទាំងសម្បកមានតម្លៃចន្លោះពី1000ដល់2000រៀលក្នុង1គីឡូក្រាមនិងបកសម្បករួចមានតម្លៃ40000- 60000រៀលក្នុង1គីឡូក្រាមដែលធ្វើឲ្យសហគមន៍នេះក្នុងមួយគ្រួសារអាចរកចំ ណូលបានប្រមាណ40ពាន់ទៅ6ពាន់ដុ ល្លារក្នុងមួយឆ្នាំទៀតផង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ