• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៣ ល្ងាច

កម្ពុជានាំចេញផលិតផលជលផលអន្ទង់និងកំពិសជាលើកដំបូងទៅចិន

ភ្នំពេញ÷រដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអបអរសាទរចំពោះកម្ពុជាបាននាំចេញផលិតផលជល ផលប្រមាណ10តោនជាលើកដំបូងទៅទី ផ្សារប្រទេសចិនដោយផ្ទាល់ដែលនេះឆ្លុះ បញ្ចាំងពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរក្នុងវិស័យជល ផល។ កាលពីថ្ងៃទី 14 ខែកញ្ញាឆ្នាំ 2023 កម្ពុជាបាននាំចេញផលិតផលជាលើកដំបូងដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិនតាមរយ: ក្រុមហ៊ុនគីមជូអាហរ័ណនីហរ័ណនិងដឹក ជញ្ជូនអន្តរជាតិដែលជាក្រុមហ៊ុនដំបូងគេត្រូវបានអនុញ្ញាតឲ្យនាំចេញផលិតផលជលផលដោយផ្ទាល់ទៅចិន។ លោកស្រីអ៉ឹមរចនាអ្នកនាំពាក្យក្រសួងក សិកម្មរុក្ខាប្រមាញ់និងនេសាទថ្លែងថាចំពោះការនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះក្រសួងសូមសម្ដែងការអបអរសាទរនិងសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុម ហ៊ុនដែលបានសហការជាមួយវារីវប្បករក្នុងការចិញ្ចឹមហើយនាំចេញផលិតផលដែលមានលក្ខណៈស្របតាមស្តង់ដារនិងភូតគាមអនាម័យដោយខាងអាជ្ញាធរគយចិន។ ស្រីអ៉ឹមរចនាមានប្រសាសន៍ថា÷"សម្រាប់ក្នុងក្រសួងការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារចិនជើងដំបូងនៅពេលនេះវាគឺជាជោគជ័យមួយចំនួនហើយមានការងារច្រើនទៀតដែលយើងត្រូវធ្វើ។

ជំហានដំបូងបំផុតបន្ទាប់ពីនេះទៅធ្វើម៉េចធានាឲ្យបាននូវគុណភាពផលិតផលជល ផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបានហើយបន្ទាប់ពីនេះគឺយើងធ្វើយ៉ាងណាជំរុញឲ្យផលិតផលពីកម្ពុជាមានគុណភាពខ្ពស់កាន់តែល្អកាន់តែមានសុវត្ថិភាពកាន់តែឆ្ងាញ់ក្នុងគោលដៅពង្រឹងនិងពង្រីកសេចក្តីត្រូវការពីអតិថិជននៅប្រទេសចិន"។ លោកស្រីបានបន្ថែមទៀតថា÷"នៅពេលសេចក្តីត្រូវការនៅទីផ្សារចិនកើនឡើងការ នាំចេញផលិតផលជលផលពីកម្ពុជាទៅ កាន់ប្រទេសចិនកើនឡើងវារីវប្បករអ្នកចិ ញ្ចឹមនៅស្រុកខ្មែរយើងនឹងមានការងារធ្វើកាន់តែច្រើនហើយយើងសង្ឃឹមថាតាមរយ:ទីផ្សារនៅប្រទេសចិនយើងនឹងអាចជួយដល់ជីវភាពបងប្អូនវារីវប្បករនៅស្រុក ខ្មែរយើងកាន់តែរីកចម្រើនទៅមុខមួយជំ ហានទៀត"។

លោកហេងម៉េងទីប្រធានផ្នែកនាំចេញនៃក្រុមហ៊ុនគីមជូអាហរ័ណនីហរ័ណនិងដឹកជញ្ជូនអន្តរជាតិបានឲ្យដឹងថានេះជាលើកទី1ហើយដែលកម្ពុជាបាននាំចេញផលិតផលជលផលទៅប្រទេសចិនដោយផ្ទាល់ដោយចេញដំណើរពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅកាន់កំពង់ផែសៀងហៃ។នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនXinhua។ លោកហេងម៉េងទីបានប្រាប់ទីភ្នាក់ងារសារ ព័ត៌មានXinhuaទៀតថាការនាំចេញនេះក្រុមហ៊ុនបាននាំចេញផលិតផលចំនួន2 ប្រភេទគឺអន្ទង់ក្លាសេនិងកំពិសក្លាសេក្នុងបរិមាណ10តោនហើយលោករំពឹងថានឹងទៅដល់កំពង់ផែសៀងហៃនៅថ្ងៃទី15-16 ខែតុលាឆ្នាំ2023។ ផលិតផលជលផលគឺជាផលិតផលកសិ កម្មទី 2របស់កម្ពុជាត្រូវបានអនុញ្ញាតឲ្យនាំចេញទៅប្រទេសចិនដោយផ្ទាល់នៅឆ្នាំ 2023 នេះបន្ទាប់ពីផលិតផលសម្រេច៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ