• ច័ន្ទ ២៩ មេសា ២០២៤ ០៦:១៤ ព្រឹក

កម្ពុជាបាត់បង់សត្វផ្សោតមួយក្បាលដោយសារមូលហេតុចាស់ស្លាប់​

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា​ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទីរសៀល មានសត្វផ្សោតមួយក្បាលបានស្លាប់ក្នុងភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បន្ទាប់ពីបានទទួលព័ត៌មាន ក្រុមការងារនៃរដ្ឋបាលជលផល និងអង្គការ WWF បានចុះពិនិត្យសាកសព និងរកឃើញថា​ សត្វផ្សោតដែលស្លាប់នេះ​ ជាផ្សោតញី មានលេខសម្គាល់ ០៨៧ ទម្ងន់១០៥គក្រ និងប្រវែង ២,១០ម៉ែត្រ អាយុប្រមាណ ២៧ឆ្នាំ (សត្វផ្សោតរស់បានពី២៥-៣០ឆ្នាំ)។ នៅពេលរកឃើញ​ សពសត្វផ្សោតមានសភាពហើម មានក្លិនស្អុយ ធ្លាយពោះ និងរលេះរលួយស្បែក។​ ចំណែកមូលហេតុនៃការស្លាប់​ តាមរយៈការធ្វើកោសល្យវិច្ច័យ គឺបណ្តាលមកពីវ័យចាស់ជរា។ ក្រសួងបញ្ជាក់ជូនថា​ នៅក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ នៅកម្ពុជា មានសត្វផ្សោតកើតថ្មីចំនួន៧ក្បាល និងស្លាប់ចំនួន៤ក្បាល​ ដោយក្នុងចំណោមផ្សោតដែលស្លាប់នោះ មានផ្សោតចាស់១ក្បាល ផ្សោតជំទង់១ក្បាល និងកូនផ្សោតចំនួន២ក្បាល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ