• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤៤ ល្ងាច

សមាគមជប៉ុន-កម្ពុជាសន្យាកៀរគរអ្នកវិនិ យោគនិងSMESជប៉ុនបន្ថែមទៀតដើម្បីចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ÷សមាគមជប៉ុន-កម្ពុជា(JCA)បាន សន្យាថានឹងទាញអ្នកវិនិយោគនិងសហ គ្រាសធុតូចនិងមធ្យម(SMEs)ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឲ្យ បានច្រើនបន្ថែមទៀតដម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅ កម្ពុជាឲ្យកាន់តែមានសមត្ថភាពដើម្បីដើរឲ្យ ទាន់តម្រូវការសង្គមសេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ននិងអនា គត។ការសន្យានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររវាងលោកហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះប ណ្តាលវិជ្ជាជីវ:ជាមួយលោកតាកាហាស៉ីហ៊្វូមីអាគិ(Takahashi Fumiaki)ប្រធានស មាគមជប៉ុន-កម្ពុជា(JCA)និងជាអតីតឯក អគ្គរាជទូតជប៉ុនប្រចាំកម្ពុជានាព្រឹកថ្ងៃទី14 ខែកញ្ញាឆ្នាំ2023នៅទីស្តីការក្រសួងការ ងារ។

នាឱកាសនោះលោករដ្ឋមន្ត្រីលើកឡើងថាប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងសំ ខាន់ក្នុងការនាំមកសន្តិភាពនៅកម្ពុជា។រាជ រដ្ឋាភិបាលប្រទេសទាំងពីរបានបង្កើនកិច្ចស ហប្រតិបត្តិការដល់កម្រិតដៃគូជាយុទ្ធសា ស្ត្រគ្រប់ជ្រុងជ្រោយ។មួយវិញទៀតរំហូរពា ណិជ្ជករជប៉ុនបានចូលមកវិនិយោគកាន់តែច្រើនលើគ្រប់វិស័យហើយក៏បានផ្ដល់ឱកា សការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើនដែលនេះជាការបង្ហាញពីសក្តានុពលនិងភាពទាក់ទាញរបស់កម្ពុជា។លោកយល់ ឃើញថាវត្តមានរបស់អ្នកវិនិយោគជប៉ុនយ៉ាងច្រើនបែបនេះជាការជំរុញអ្នកវិនិយោគប្រទេសដទៃមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។ លោករដ្ឋមន្ត្រីក៏បានស្នើដល់ភាគីជប៉ុនសហ ការលើការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាដើម្បីឆ្លើយតបនឹងតម្រូវការទី ផ្សារការងារនិងឱកាសការងារដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិ បាលអាណត្តិថ្មីពិសេសគឺការផ្ដល់ការបណ្ដុះ បណ្ដាលវិជ្ជាជីវៈដល់យុវជន1លាន5សែននាក់មកពីក្រុមគ្រួសារក្រីក្រនិងងាយរង គ្រោះតាមរយៈការបន្តគាំទ្រស្ថាប័នTVET ដែលកំពុងសហការស្រាប់ជាមួយភាគីជប៉ុន ។ លើសពីនេះលោករដ្ឋមន្ត្រីបានស្នើដល់ភាគីជប៉ុនសូមជួយទាក់ទាញសហគ្រាសធុនតូចនិងមធ្យម(SMEs)ពីប្រទេសជប៉ុនដើ ម្បីចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនដែលការណ៍នេះបានបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកនិងបង្កើនទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការជាមួយក្រុមហ៊ុនជប៉ុនក្នុងការជំ រុញការអភិវឌ្ឍនៃប្រទេសកម្ពុជា។

ជាការឆ្លើយតបលោកហ៊្វូមីអាគិនិងប្រតិភូដែលជាសមាជិករបស់សមាគមJCAបានទទួលយកសំណូមពរនេះនិងបានបញ្ជាក់ថារថយន្តដែលផលិតនៅប្រទេសជប៉ុនបានចរាចរណ៍នៅកម្ពុជាមានចំនួនកាន់តែច្រើនដែលជាឱកាសមួយសម្រាប់ឲ្យខាងជប៉ុនផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញថែទាំនិងជួសជុលរថយន្តទាំងនោះទៅដល់យុវជនកម្ពុជាឲ្យកាន់តែមានសមត្ថភាព។ជាមួយគ្នានេះដែរភាគីជប៉ុនក៏ចង់ផ្ដល់ការបណ្ដុះប ណ្ដាលជំនាញកែសម្ផស្សដែលជាជំនាញមួយកំពុងតែពេញនិយមនិងអាចផ្ដល់ចំណូ លបានប្រសើរផងដែរ។ បន្ថែមពីលើនេះលោករដ្ឋមន្ត្រីហេងសួរក៏បានស្នើឲ្យសមាគមជប៉ុន-កម្ពុជា(JCA)ពិនិត្យលទ្ធភាពក្នុងការបើកទីស្នាក់ការរបស់ខ្លួននៅប្រទេសកម្ពុជា ដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នកវិនិ យោគជប៉ុននិងអ្នកវិនិយោគកម្ពុជាខណៈឯកឧត្តមរដ្ឋមន្ត្រីសន្យាជួយសម្របសម្រួលឲ្យអស់លទ្ធភាពលើកិច្ចការនេះ។ លោករដ្ឋមន្ត្រីថែមទាំងបានបញ្ជាក់ពីឆន្ទៈក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុននៅពេលដែលប្រតិភូវិនិយោគជប៉ុនមកទស្សនកិច្ចនៅប្រទេសកម្ពុជានាខែវិច្ឆិកាឆ្នាំ 2023 ខាងមុខពោលនឹងត្រៀម ចាំសម្របសម្រួលដំណើរទស្សនកិច្ចទៅ កាន់តំបន់សក្តានុពលសម្រាប់ការបង្កើតអាជីវកម្មក៏ដូចជាជួយសហការក្នុងការជ្រើសរើសនិងបណ្ដុះបណ្ដាលកម្មករនិយោ ជិតត្រៀមខ្លួនមុនចូលបម្រើការងារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ