• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៩ ព្រឹក

ធុរជនឬអាជីវករប្រកបអាជីវកម្មស្មោះត្រង់គឺជៀសផុតពីទោសទណ្ឌនៃច្បាប់រីឯធុរជនមិនសុចរិតគឺត្រូវតែប្រឈមមុខនឹងច្បាប់ជាធរមាន

ភ្នំពេញ÷អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ.ក.ប.ប.បានឲ្យដឹងថាមន្ត្រីជំនាញ .ក.ប.ប.បានប្រតិបត្តិការត្រួតពិនិត្យតាមប..ណ្តាទីផ្សារម៉ាតផ្ទះលក់ទំនិញនិងឃ្លាំងជាដើមដើម្បីស្វែងរកទំនិញដែលមិនមានអនុលោមភាព។ ម្យ៉ាងទៀតគឺដើម្បីទប់ស្កាត់មិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្មតាមរយៈប្រកបអាជីវកម្មមិនសច្ចរិតការលក់ទំនិញមិនមានគុណភាពជូនអ្នកប្រើប្រាស់ទំនិញមានផ្ទុកសារធាតុគី មីហាមឃាត់ណាមួយដែលទាំងអស់នេះធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ខាត បង់សេដ្ឋកិច្ចប្រជាពលរដ្ឋជាដើមក៏ដូចជាការអនុវត្តនូវយន្តការការពារសុវត្ថភាពជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ច កោណរបស់រាជរដ្ឋាភិបាល។

ជាក់ស្ដែងទំនិញខូចគុណភាពចំនួន 78,29 គីឡូក្រាមត្រូវបានមន្ត្រីជំនាញកាលពីថ្ងៃទី 13 ខែកញ្ញានេះរកឃើញក្នុងខេត្តព្រះសីហ នុ,ខេត្តសៀមរាប,ខេត្តមណ្ឌលគិរីនិងរាជធា នីភ្នំពេញ។ទំនិញទាំងអស់ត្រូវដកហូតមកកម្ទេចចោលនិងពិន័យទៅតាមនីតិវិធីជាធ រមាន។ ជាមួយគ្មានមន្ត្រីជំនាញ.ក.ប.ប.បានឲ្យដឹងដែរថាសូមប្រកបអាជីវកម្មដោយភាពស្មោះ ត្រង់សុចរិតភាពនិងចៀសវាងការកេងប្រ វ័ញ្ចពីអតិថិជនដែលជាអ្នកប្រើប្រាស់និងជាប់ទោសទណ្ឌ។

ជាក់ស្តែងនៅថ្ងៃដដែលនៃមន្ត្រីជំនាញ.ក. ប.ប.បាននឹងបន្តប្រតិបត្តិការត្រួតពិនិត្យនៅតាមបណ្តាស្ថានីយ៍និងដេប៉ូប្រេងឥន្ធន:ស្ថិត ក្នុងខេត្តស្វាយរៀង,ខេត្តកណ្តាល,ខេត្តកំ ពង់ស្ពឺនិងរាជធានីភ្នំពេញ។គោលបំណងនៃការត្រួតពិនិត្យគឺការពាសកម្មភាពណាដែលមិនសុចរិតភាពភាពមិនស្មោះត្រង់និងអំពើកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់ក្នុងវិស័យប្រេងឥន្ធន:។ជាក់ស្តែងមន្ត្រីជំនាញបានត្រួតពិ និត្យលើស្ថានីយ៍/ដេប៉ូប្រេងឥន្ធន:ចំនួន15ទី តាំងឃើញថាពុំមានស្ថានីយ៍/ដេប៉ូណាមួយមិនមានអនុលោមភាពនោះទេ។ សូមរម្លឹកដែរថាអំពើមិនសុចរិតការធ្វើធុរកិច្ចមិនស្មោះត្រង់ការកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់សុទ្ធសឹងបទល្មើសទៅនឹងច្បាប់ការពារអ្នក ប្រើប្រាស់និងចូលរួមគោរពច្បាប់ដើម្បីជៀសផុតពីទោសទណ្ឌផ្សេងៗដែលមានចែងជា ធរមាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ