• ច័ន្ទ ២៩ មេសា ២០២៤ ១១:១៤ ព្រឹក

ក្រុមជំនាញខណ្ឌរដ្ឋបាលជលផល បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសរបស់ប្រជានេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

កំពង់ធំ÷ តាមប្រភពព័ត៌មានពីមន្ទីរព័ត៌មានខេត្តកំពង់ធំបានឱ្យដឹងថានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ សង្កាត់រដ្ឋបាលជលផលស្ទោង សង្កាត់រដ្ឋបាលជលផលសន្ទុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំកម្លាំងសហគមន៍នេសាទស្ពានគ្រង និងសហគមន៍នេសាទតាមុនមានលាភ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុច÷ អាងចំបក់ខ្ពស់ ឃុំចំណាក្រោម ស្រុកស្ទោង។ ដងស្ទឹងតាំងក្រសាំង បឹងរំពេរ ឃុំតាំងក្រសាំង ស្រុកសន្ទុក ក្នុងនោះអនុវត្តបាន២ករណី បានចុះរបាំងស្បៃមុងចំនួន១៣របាំង ប្រវែង១១០ម៉ែត្រ ឡុកចំនួន០៥គ្រឿង លូចំនួន២២មាត់ បង្គោលចំនួន៥១០ដើម ចាក់លែងត្រីចំនួន៣៥គីឡូក្រាមចូលស្ទឹងវិញ។

ចំពោះក្រុមការងារត្រួតពិនិត្យបទល្មើសជលផល នៃខណ្ឌរដ្ឋបាលជលផលកំពង់ធំ ភ្ជាប់ដោយប្រព័ន្ធ Smart Phon ចុះទប់ស្កាតបង្ក្រាបបទល្មើសជលផល នៅចំណុចក្វែតក្នុងភូមិសាស្ត្រ ស្រុកសន្ទុកទទួលបានលទ្ធផលដូចខាងក្រោម៖ ចុះពិនិត្យពីបទលើ្មសជលផលដោយប្រើឧបករណ៍ស្មាតបានចំនួនសរុប៤២ឧបករណ៍នេសាទរួមមាន៖ បានចុះរុះរើ បំផ្លាញចោលឧបករណ៍នេសាទរបាំងស្បៃមុងនៅនឹងកន្លែងរួមមាន៖ បាំងស្បៃមុង១៧របាំងប្រវែង៣៤០ម៉ែត្រ ឡុកចំនួន១៧គឿង លបចំនួន១៧មាត់ បង្គោលចំនួន១៥០ដើម ឧបករណ៍ស្របច្បាប លបចំនួន៦ លាន់ អន្ទង់ចំនួន១៥ ចាក់លែងត្រីចំម្រុះសរុបចំនួន១៥គីឡូក្រាមចូលស្ទឹងវិញ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ