• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៤ ព្រឹក

យានយន្តល្មើសចំនួន៣៥៩គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩នៅទូ ទាំងប្រទេសនាថ្ងៃទី២ខែសីហានេះ

ភ្នំពេញ៖តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២ខែសីហាឆ្នាំ២០២២បានបញ្ជាក់ថាចំនួនគោលដៅសរុប១៦១គោលដៅមានយានយន្តចូលគោលដៅចំនួន២,៩១០គ្រឿងម៉ូតូ២,៧៦៣គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៣៥៩គ្រឿងមានម៉ូតូចំនួន៣៤០គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ,បកនៅទូទាំងប្រទេស។នេះបើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។ដោយឡែកក្នុងរយៈពេល២ថ្ងៃ(ថ្ងៃទី១-២ខែសីហា)ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន៤,០១៤គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤៦៦គ្រឿងម៉ូតូមានចំនួន៤៤១គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ,បកនៅទូទាំងប្រទេស។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២ថ្ងៃនៃខែសីហានេះឃើញថាការអនុវត្តអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ