• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៥ ព្រឹក

សមត្ថកិច្ចឃាត់ក្មេងទំនើង26នាក់ដើរលេងយប់ជ្រៅយ៉ាងអនាធិបតេយ្យតាមផកលូវមាត់ទន្លេក្នុងក្រុងក្រចេះ

ក្រចេះ÷ក្មេងទំនើងដែលចូលចិត្តដើរលេងកណ្តាលអធ្រាត្រ26នាក់ត្រូវបានកម្លាំងអធិ ការដ្ឋាននគរបាលក្រុងក្រចេះសហការជា មួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រចេះនិងប៉ុស្តិ៍ នគរបាលរដ្ឋបាលក្រគរឃាត់យកមកធ្វើការអប់រំនៅថ្ងៃទី12ខែកញ្ញាឆ្នាំ2023វេលាម៉ោង 1និង50នាទីរំលងអធ្រាត្រ។

បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាក្មេងទំនើងទាំង26នាក់ក្នុងនោះមានក្មេង ស្រី12នាក់លោកអេងហឿនអធិការនគរ បាលក្រុងក្រចេះបានប្រាប់នៅព្រឹកថ្ងៃទី12 ខែកញ្ញានេះថាក្រុមក្មេងទាំងនោះតែងតែដើរ លេងយប់ជ្រៅរហូតដល់ម៉ោង3ម៉ោង4ទៀប ភ្លឺអត់ចូលផ្ទះទេហើយពួកគេនេះគឺជាមុខស ញ្ញាដដែលៗអាចថាជាក្មេងសិស្សសាលាដែលមកពីឆ្ងាយមកស្នាក់នៅបន្ទប់ជួលដែលឪពុកម្តាយអត់ដឹង។

លោកបន្តថាក្មេងទំនើងទាំង26នាក់នេះសមត្ថកិច្ចគ្រាន់តែហៅមកធ្វើការអប់រំដើម្បី ឲ្យអាណាព្យាបាលរបស់ពួកគេបានដឹងហើយបន្ទាប់ពីធ្វើការអប់រំរួចក្មេងៗទាំងនោះត្រូវបានប្រគល់ជូនឪពុកម្តាយឬអាណាព្យា បាលយកទៅអប់រំបន្តនៅលំនៅឋានវិញ។ លោកអេងហឿនបានបន្តថាកន្លងមកសមត្ថ កិច្ចតែតែបង្ក្រាបជាហូរហែតែជាករណីតូចៗប៉ុន្តែលើកនេះជាករណីធំដោយបានសហ ការជាមួយប៉ុស្តិ៍រដ្ឋបាល។ លោកបញ្ជាក់ថាកងកម្លាំងនៅតែដាក់គោល ដៅបង្ក្រាបរហូតឲ្យតែពាក់ព័ន្ធនឹងមុខសញ្ញាគឺកងកម្លាំងនឹងធ្វើការបង្ក្រាបទាំងអស់មិន ថាជាមុខសញ្ញាអ្វីនោះទេ

អត្ថបទពេញនិយម

ពត៍មានថ្មីៗ